ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តខណៈលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តព្រះសីហនុបានរក្សាភាពស្ងៀមស្ងាត់..!!

ចេញផ្សាយថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣

ខេត្តព្រះសីហនុ÷ មួយរយះពេលថ្មីៗ​នេះមានអង្គភាព​សារព័ត៌មានជាច្រើន​អង្គភាពបានធ្វើការផ្សព្វ​ផ្សាយ​រិះគន់ ដើម្បីស្ថាបនាទៅលើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយកំពង់តែមា​នភាពមិ​នប្រក្រតី ចំ​ពោះរថយន្ត​ដឹកទំនិញតូ​ចធំឆ្លងកាត់​នៅស្ថានីយជញ្ជីង​មួយកន្លែងខាងលើនោះ ដោយមានរថយន្តខ្លះឡើងជញ្ជីងថ្លឹងនិងរថយន្តខ្លះទៀតមិនបានចូលថ្លឹង។

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ០៤ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលដដែល។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។

ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។

ដោយមិនគោរពទៅតាម​ប្រសាសន៌របស់ឯ​កឧត្តមទេ​សរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ​ណៈកម្មកា​រត្រួត​ពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយាន​យន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅ​មានម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់​ចូលរួមគោរពអនុវ​ត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។

ឯកឧត្តមទេ​សរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកប​ររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើ​សពី២០ភា​គរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធាន​ការតាម​បទ​ប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យា​នយន្តត្រូវទទួ​លខុសត្រូវលើ​ការលើក​ដាក់ទំ​និញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួ​យគ្នានេះ ក៏នឹ​ងត្រូវបញ្ឈប់អាជីវកម្ម​ដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរង​នូវការពិ​ន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

ឯក​ឧត្តម ក៏បានព្រមា​នដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័​តក្រោ​មឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញា​តឱ្យរថយន្តផ្ទុក​លើសទម្ងន់កម្រិត​កំណត់ធ្វើចរាចរណ៍​លើបណ្តាញផ្លូវថ្នល់ផងដែរ។

ឯក​ឧត្តម មានប្រសាសន៍ថា កា​រអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុ​កាលបច្ចេកទេសសា​ងសង់ ព្រមទាំងចូលរួម​ចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំ ផ្លូវថ្នល់នៅទូទាំ​ងប្រទេ​ស។

ជុំវិញនិងការចុះផ្សាយ​ខាង​លើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក បូរី វង្សសានិត ប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ និងប្រធានស្ថានីយ៍​ជញជញ្ជីងថ្លឹងរថន្ត ស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននោះទេ? ដោយពុំ​មានលេខទូរសព្ទទំនាក់ទំនងនោះឡើយ ។

មហាជនក៌​ដូចប្រជាពលរដ្ឋ​បានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រីក្រ​សួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីង​ថ្លឹងរថយន្ត​ទូទាំងប្រទេស ចាត់មន្ត្រីស្អាត​ស្អំចុះមកឃ្លាំមើល​និងត្រួតពិនិត្យមើលពី​រសកម្មភាពប្រធានស្ថានីយ​ជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តព្រះសីហនុ និងប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ជានិច្ចរៀងរាល់ម៉ោងធ្វើការ គឺដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រិតនិងយុត្តិធម៌តែប៉ុណ្ណោះ៕ ់

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!