ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា៖ ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួនបាន គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ

ភ្នំពេញ៖ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលជាបណ្តុំសមាគមសារព័ត៌មាន១៤នៅកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការក្តីលើ «សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា» ព្រមទាំងបានពិនិត្យលើការផ្សាយព័ត៌មាននានា និងបានស្តាប់សាធារណមតិជុំវិញករណីនេះ។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស បានយល់ច្បាស់ពីសច្ចភាពនៃដំណើរប្រវត្តិសាស្ត្រកម្ពុជា និងបានយល់ច្បាស់ពីផលវិបាកនានាដែលបង្កឡើងដោយសារតែមនោគមន៍វិជ្ជាបរទេស និងនយោបាយជ្រុលនិយម ដែលនាំឱ្យប្រទេសជាតិជួបវិនាសកម្ម ហិនហោច សោកសង្រេងក្នុងអតីតកាល គឺមិនគាំទ្ររាល់សកម្មភាពនយោបាយដែលឃុបឃិតជាមួយជនបរទេសបំផ្លាញភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាជននោះទេ។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមរំលឹកឡើងវិញថា កម្ពុជាក្នុងទសវត្សរ៍១៩៦០ ធ្លាប់កាត់ទោសប្រហារជីវិត ព្រាប អ៉ិន និងគូកន នៅត្រពាំងក្រឡឹង ពីទោសក្បត់ជាតិ។ នៅគ្រានោះ ការជ្រៀតជ្រែកពីបរទេសមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហាក់មិនឈប់ឈរសោះ ហើយជាអកុសល នយោបាយឃុបឃិតជាមួយបរទេសរបស់ លន់ នល់ បាននាំឱ្យកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលលទ្ធផលបាននាំប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងកើតឡើងនូវរបបវាលពិឃាត ប៉ុល ពត ដែលធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ជាង៣លាននាក់ និងរស់នៅជាមួយភ្នំឆ្អឹង ស្ទឹងទឹកភ្នែក ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ត្រូវខ្ទេចខ្ទាំក្លាយជាផេះផង់។ មេរៀនប្រវត្តិសាស្ត្រនេះ ហាក់នៅស្រស់ៗ និងសោកសៅពន់ពេកហើយ សម្រាប់ប្រជាជនខ្មែរ និងប្រទេសដ៏កម្សត់មួយនេះ ដែលកម្ពុជាដាច់ខាតមិនត្រូវអនុញ្ញាតឱ្យនយោបាយជ្រុលនិយម ដែលដើម្បីតែមហិច្ឆតាអំណាចផ្ទាល់ខ្លួន ឃុបឃិតជាមួយបរទេស មកបំបែកបំបាក់សាមគ្គីជាតិ និងបំផ្លិចបំផ្លាញកម្ពុជាសារជាថ្មីឡើយ។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា យល់ឃើញថា រលកបដិវត្តន៍ពណ៌ ដែលកើតឡើងជាបន្តបន្ទាប់នៅច្រើនកន្លែង ក៏ហាក់មិនថមថយឡើយ ហើយការប៉ុនប៉ងឆក់ឱកាសក្នុងដំណាក់កាលបោះឆ្នោត និងការបង្កហេតុតាមផ្លូវទុច្ចរិត មិនប្រជាធិបតេយ្យ ដើម្បីដណ្តើមអំណាចតាមផ្លូវបដិវត្តន៍ពណ៌ គឺកម្ពុជាពិតជាមិនអាចធ្វេសប្រហែសបានឡើយ។ ឧបាយកលនិងការចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៌ ស្តែងចេញយ៉ាងច្បាស់តាមរយៈសម្តីរបស់លោក កឹម សុខា ដែលមាននៅក្នុងឃ្លីបវីដេអូ មានផ្សាយជាសាធារណៈរួចជាស្រេចទៅហើយ។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្រោមវិធានការត្រួតពិនិត្យរបស់តុលាការ គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ បើប្រៀបធៀបទៅនឹងអំពើក្បត់ជាតិរបស់ ព្រាប អ៊ិន ដែលត្រូវបានកាត់ទោសប្រហារជីវិត ហើយតាមផ្លូវច្បាប់ លោក កឹម សុខា នៅមានសិទ្ធិពេញលេញក្នុងការប្តឹងឧទ្ធរណ៍លើការសម្រេចក្តីនេះតទៅទៀត។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានកត់សំគាល់ឃើញថា មានញត្តិដ៏ច្រើនលើសលប់ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បណ្តាអង្គការសង្គមស៊ីវិល និងពីប្រជាជនកម្ពុជា គាំទ្រចំណាត់ការរបស់តុលាការចំពោះអំពើក្បត់ជាតិរបស់ កឹម សុខា។ នេះឆ្លុះបញ្ចាំងបានថា ប្រជាជនកម្ពុជា មិនយល់ព្រមឱ្យចលនាទុច្ចរិតណាមួយ មកបំផ្លាញសេចក្តីសុខ សន្តិភាព និងបំពានអធិបតេយ្យជាតិ សារជាថ្មីនោះឡើយ។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក៏បានកត់សម្គាល់ឃើញថា មានបរទេសខ្លះបានថ្លែងសារបែបចំអកមកលើចំណាត់ការរបស់តុលាការ ដែលយើងយល់ថា ជាការលាតត្រដាងឱ្យឃើញច្បាស់វិញថា គេសុខចិត្តបិទភ្នែក និងបិទត្រចៀកដោយមិនខ្វល់ពីអង្គហេតុនិងទង្វើរបស់ កឹម សុខា។ គេនិយាយអំពីនីតិរដ្ឋ តែផ្ទុយទៅវិញគេទាត់ចោលផ្លូវច្បាប់របស់ប្រទេសអធិបតេយ្យមួយ ហើយថែមទាំងទាត់ចោលការឈឺចាប់ពីមេរៀនអតីតកាល និងការប្រឹងប្រែងក្នុងបច្ចុប្បន្នរបស់ប្រជាជនកម្ពុជារាប់លាននាក់។ បរទេសខ្លះបានប្រើប្រាស់វោហារសាស្ត្រសិទ្ធិនិងសេរីភាព ធ្វើជាស្បៃដ៏ពិសពុលបិទបាំងលើទង្វើទុច្ចរិតរបស់ពួកជ្រុលនិយម។ ប៉ុន្តែលើការជាក់ស្តែង ពួកគេមិនអនុញ្ញាតឱ្យអំពើជ្រុលនិយម អំពើអនាធិបតេយ្យ កើតមាននៅក្នុងប្រទេសរបស់គេនោះទេ។ ពិភពលោកបានឃើញដោយផ្ទាល់ភ្នែកនូវវិធានការឆ្លើយតបរបស់គេតាមផ្លូវច្បាប់ និងការសងសឹករបស់គេជាបន្តបន្ទាប់នៅច្រើនទីកន្លែង ដោយមិនលើកលែង។ នេះជាការដាស់ស្មារតីប្រជាជនកម្ពុជាថា ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា គឺមិនអាចផ្ញើលើនរណា ក្រៅតែពីខ្មែរខ្លួនឯងបានឡើយ។ បើពេលណាហើយដែលប្រទេសកម្ពុជា ធ្លាក់ក្នុងវិបត្តិ គ្មានស្ថេរភាព បាត់បង់ឯករាជ្យនិងសន្តិភាព គឺច្បាស់ណាស់ គ្មាននរណាទ្រាំទ្រការលំបាកនៅទីនេះ ក្រៅតែពីប្រជាជនកម្ពុជានោះទេ។ ពួកគេនឹងចាកចោលកម្ពុជា ដូចដែលទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានផ្ញើសារចុងក្រោយរួចទៅហើយ។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងដល់មនសិការស្មារតីរបស់ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចប្រឹងប្រែងទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នតុលាការ និង រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់តាមផ្លូវច្បាប់នូវរាល់ឧបាយកលទុច្ចរិត និងនយោបាយជ្រុលនិយម ដែលប្រាសចាកពីដំណើរប្រជាធិបតេយ្យ ដើម្បីធានាការពារភាពសុខសាន្ត ស្ថិរភាពជាតិ អធិបតេយ្យជាតិ ព្រមទាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កម្ពុជាមានជម្រើសដ៏ត្រឹមត្រូវនិងមានតម្លៃបំផុតនោះគឺ «សន្តិភាព» ត្រូវតែស្ថិតស្ថេរយូរអង្វែងនៅកម្ពុជា ដើម្បីអនាគតដ៏ប្រសើររបស់កូនចៅនិងប្រជាជនយើងតទៅមុខ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!