ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ទីតាំងល្បែងសុីសងរីកដូចផ្សិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន អាជ្ញាធរនាមសមត្ថកិច្ចមូលដ្ឋាន ធ្វើមិនដឹងមិនឮមិនបង្រ្កាប?ឬមួយលោកទុកគ្រាន់ជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ.?

ថ្ងៃសៅរ៍ទី៤ខែកុម្ភះឆ្នាំ២០២៣

ភ្នំពេញ៖ពលរដ្ឋលើកឡើងថា៖ពិតជាខ្លាំងមែនទីតាំងល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនអាជ្ញាធរមូលដ្ឋាននៅតែធ្វើមិនដឹកមិនឮសម្ងំស្ងៀម ជាក់ស្តែងទីតាំងល្បែងសុីសងរួមមាន៖

១.នៅផ្សារបឹងត្របែក ផ្លាហ្សា ជាន់ទី៤ ភ្ញៀវកំពង់លេងល្បែងសុីសងគ្រប់ប្រភេទ ជារៀងរាល់ថ្ងៃយប់។

២.ទីតាំងល្បែងសុីសងចូលតាមក្លឹនបាល់ទះ ដែលនៅតាមបណ្តាយផ្លូវ៤៧៤ មានភ្ញៀវមកលេងមានម៉ូតូនឹងរថយន្តសេរីទំនើបៗមកលេងកុះករជារៀងរាល់ថ្ងៃ។

៣.ទីតាំងជាប់ផ្សារទំនើប ភ្នំពេញឆាយា ទុលមុខការ៉ាសសាំងptt តាមបណ្តោយផ្លូវលេខ៤៧៤នេះផងដែរ។

ទីតាំងទាំងនេះទោះមានបណ្ដាញសារព័ត៌មានជាច្រើនធ្វើការផ្សព្វផ្សាយយ៉ាងណាក៏ដោយក៏អាជ្ញាធរមានសមត្ថកិច្ចនៅតែធ្វើមិនដឹងមិនឮបណ្តោយអោយទីតាំងខាងលើនៅតែផ្គើន​នឹងបទបញ្ជា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​​ ដែល​កាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​បានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់​ប្រភេទនៅកម្ពុជា​។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង បទបញ្ជានេះហាក់ដូចជាគ្មានប្រសិទ្ធភាពនោះទេ ខណៈទីតាំងខាងលើនៅបើកលេងយ៉ាងគគ្រឹកគគ្រេង។

ប្រជាពលរដ្ឋបន្តថា៖ពាក់ព័ន្ធនឹងល្បែងសុីសងខាងលើនេះ តើលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន មានចំណាត់ការយ៉ាងណាដែរ.? ឬក៏ទុកគ្រាន់បានជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ ឬមួយយ៉ាងណា.? បានជាបណ្តែតបណ្ដោយឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយសារល្បែង។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក យិន សាន អធិការខណ្ឌចំការមន ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។

ពលរដ្ឋនៅខណ្ឌចំការមន សូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមេត្តាចាត់វិធានការទៅលើទីតាំងខាងលើនេះផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!