ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភ: ក្រោមប្រធានបទ “ការអភិរក្សតំបន់ដីសើមសម្រាប់មនុស្សនិងធម្មជាតិ”

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកណ្ដាល បានរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភ: ប្រធានបទ “ការអភិរក្សតំបន់ដីសើមសម្រាប់មនុស្សនិងធម្មជាតិ”ក្រោមអធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងបរិវេណសាលាធម្មសិក្សាទួលស្លែង ឃុំលើកដែក ស្រុកកោះធំ។

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានគូសបញ្ជាក់ថា៖ ការរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ នេះឡើង គឺជាការឆ្លុះបញ្ចាំងដល់ក្មួយៗសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែកដល់កិច្ចការពារ អភិរក្សអភិវឌ្ឍន៍ និងស្ដារតំបន់ដីសើម ដែលជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់យើងទាំងអស់គ្នា ដែលត្រូវគ្រប់គ្រង ថែរក្សាឲ្យបានល្អជានិរន្តរ៍ ដើម្បីស្ដារបរិស្ថានឡើងវិញ ជាពិសេសធនធានតំបន់ដីសើម មនុស្សគ្រប់ជាតិសាសន៍នៅលើភពផែនដី ត្រូវរួបរួមគ្នាថែរក្សាការពា រនិងគ្រប់គ្រងតំបន់ដីសើម សម្រាប់ជាឧត្តមប្រយោជន៍របស់មនុស្សជាតិ និងជីវៈចម្រុះប្រកបដោយនិរន្តរភាពបរិស្ថាន និងជួយរួមចំណែកលើកកម្ពស់ការយល់ដឹង អំពីការស្ដារ ថែរក្សា ធនធានធម្មជាតិ  ធនធានតំបន់ដីសើម ដែលធានាបាននូវគុណភាពបរិស្ថានទាំងមានជីវិត និងគ្មានជីវិត នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកណ្ដាលឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរចំពោះសកម្មភាពរបស់មន្ទីរបរិស្ថានខេត្ត ដែលបានសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកកោះធំ ដើម្បីរៀបចំទិវានេះឡើង ហើយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី០២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាតំបន់ដីសាលអន្តរជាតិ ក្នុងគោលបំណងដ៏សំខាន់គឺលើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមមានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឲ្យចូលរួមថែរក្សា ការពារ ស្ដារ និងអភិរក្សតំបន់ដីសើមនៅកម្ពុជាជាពិសេសធនធាននៅក្នុងនិងជំរុញតំបន់ដីសើម។

លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា៖ ប្រទេសកម្ពុជាជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេសហត្ថលេខីទាំង ១៦ ប្រទេសនៅលើពិភពលោក ដែលមានកាតព្វកិច្ចគ្រប់គ្រង អភិរក្ស និងការពារតំបន់ដីសើម ដែលមានសារៈសំខាន់សម្រាប់ជាអន្តរជាតិ ដោយរដ្ឋាភិបាលកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីតំបន់នៃសើម ដែលមានសារៈសំខាន់ជាអន្តរជាតិនេះ មានឈ្មោះថា (អនុសញ្ញារ៉ាមសារ Ramsar) ហើយកម្ពុជាក៏បានក្លាយជាសមាជិកពេញសិទ្ធិទី ១១៦ នៃអនុសញ្ញានេះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។

ជម្រាបជូនផងដែរថា៖ កូនឈើដែលត្រូវចែកជូនឱ្យដាំនៅពេលនេះមានចំនួន ២០០ដើម ក្នុងនោះចែកចេញជាឈើព្រៃលិចទឹក និងឈើព្រៃដីគោករួមមាន៖ ដើមម្ដេញ ១៨៧ដើម ដើមរំដួល ១៣ ដើម និងចែកជូនធុងសំរាមចំនួន ៨ធុង សម្ភារៈអនាម័យមួយចំនួនដល់សាលាឃុំលើកដែក និងសាលាបឋមសិក្សាទួលស្លែងផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!