ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បើកសិក្ខាសាលា ផ្តល់សុពលភាព និងផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវស្ដីពី “ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០”

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា ផ្តល់សុពលភាព និងផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវស្ដីពី “ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០” នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស្ដីពី “ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០ គីជាត្រីវិស័យក្នុងការដឹកនាំ លើកកម្ពស់គុណភាព សុវត្ថិភាព បន្លែ ផ្លែឈើ ដែលផលិតដោយកសិករក្នុងខេត្តរបស់យើង ហើយក៏ជាការកៀរគរស្វែងរកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការនានា នៅក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ និងផ្លែឈើផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នក បរិភោគ ទីផ្សារ និងការកាត់បន្ថយជាបណ្តើរៗនូវការនាំចូលត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងទេសមួយចំនួនពីបរទេស យើងត្រូវពង្រឹងការផលិតឲ្យបានច្រើនក្នុងស្រុក ប្រកបដោយគុណភាព តាមរយៈការរៀបចំផែនការ ច្បាស់លាស់ក្នុងការវិនិយោគ និងការផលិត  ស្របតាមកម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងសព្វថ្ងៃ ដែលមានជីវភាពកាន់តែល្អប្រសើរជាលំដាប់ ។

ក្នុងសិក្ខាសាលានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ មន្ទីរ  ស្ថាប័នជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជនដែលពាក់ពន្ធ័ ពិសេសក្រុមហ៊ុន ដែលរកទទួលទានលើវិស័យកសិកម្ម សូមខិតខំជួយជ្រោមជ្រែង ដោយដាក់ឱ្យមានគម្រោងកម្មវិធី ឬសកម្មភាពរបស់ខ្លួន ក្នុងទឹកដីខេត្តកណ្តាលតាមរយៈ ការផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ “ស្ដីពីការអភិវឌ្ឍមាសបៃតងខេត្ត កណ្ដាល ២០២៣-២០៣០” ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត អភិវឌ្ឍន៍កសិកម្មមួយនេះ សម្រាប់ជាប្រយោជន៍ ជូនដល់ប្រជាកសិករក្នុងខេត្តកណ្តាល សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយភាពក្រីក្រ និងក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍ថា ស្ថានភាពភូមិសាស្ត្រខេត្តកណ្តាល គឺមានភាពអំណោយផល លើបន្លែនិងដំណាំរួមផ្សំ។

លោកបានបន្តថា ចាប់ពីឆ្នាំ២០០៨ – ២០១៦ ជាតំណាក់កាលទី១ ដែលមន្ទីរបានយកចិត្តទុកដាក់ ជំរុញផលិតកម្ម បន្លែនិងដំណាំរួមផ្សំដោយកាត់បន្ថយ ថ្លៃដើមផលិត (ជំរុញការប្រើប្រាស់ជីធម្មជាតិ និងថ្នាំកម្ចាត់សមាសភាពចង្រៃ ផ្សំពីរុក្ខជាតិ) កាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ដោយមានការចូលរួមគាំទ្រ ពីដៃគូអភិវឌ្ឍន៍នានា ពេលនោះ ក៏ចាប់ផ្តើមបញ្ចូលការងារ  GAP លើបន្លែ និងផ្លែឈើ (រៀបចំសៀវភៅ GAP for Trainers និង  GAP for Farmers) ។ ដំណាក់កាលទី ២ ចាប់ពីឆ្នាំ២០១៧ – ២០២១  មន្ទីរបានដាក់ចេញនូវ ទស្សនៈវិស័យ  មាសបៃតងខេត្តកណ្ដាលដោយផ្អែកលើយុទ្ធសាស្ត្រ ៣ គឺ  ១) ជំរុញផលិតកម្ម  ២) សម្របសម្រួល និងគាំទ្រ  ៣) ទីផ្សារ  ដោយមានការចូលរួមអនុវត្តន៍ និងគាំទ្រពីកម្មវិធីASPIRE  និងដៃគូអភិវឌ្ឍន៍នានា។ ដំណាក់កាលទី៣ ឆ្នាំ២០២២  គឺ ប្រមូលផ្តុំ ទិន្ននយ័  និង លិទ្ធផលសំរេចបាន  ដោយផ្អែកលើ យុទ្ធសាស្ត្រច្បាស់លាស់  និងផែនការសកម្មភាពសំរាប់អនុវត្តជាច្រើន ដែលត្រូវចូលរួមគ្រប់ភាគីពាក់ពន្ធ័អនុវត្តន៍  រៀបចំជា ផែនទី បង្ហាញផ្លូវ ស្តីពី ‘ ការអភិវឌ្ឍមាសបៃតង ខេត្តកណ្តាល ២០២៣-២០៣០ ‘ ដែលបាន នឹង កំពង់ សិក្ខាសាលាផ្តល់ សុពលភាព និង ផ្សព្វផ្សាយ នាពេលនៈ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!