ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព យុវនិស្សិតខេត្តបន្ទាយមានជ័យដែលរៀននៅរាជធានីភ្នំពេញ ចាប់ផ្តើមបើកជាថ្មី បន្ទាប់ពីអាក់ខានអស់៣ឆ្នាំ!

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលរៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក និងមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតសិស្សទស្សវត្សទី៨០ និង ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀនសាលាបាក់ទូកជាច្រើននាក់ ចូលរួមយ៉ាងច្រើនកុះករ។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៤ហើយ បន្ទាប់ពីមានការអាក់ខានចំនួន៣ឆ្នាំជាប់គ្នា ដោយសារជំងឺកូវីដ១៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះខេត្តបន្ទាយមានជ័យ មានការចូលរួមគាំទ្រពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងឧបត្ថម្ភការប្រកួតទាំងស្រុងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍លើកឡើងថា ” ជាការពិតណាស់ កីឡានាំមកនូវសុខភាព តែសម្រាប់ការប្រកួត​បាល់ទាត់ដណ្តើមពានរង្វាន់យុវនិស្សិតខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បាននាំមកនូវ មិនត្រឹមតែ សុខភាពប៉ុណ្ណោះ​ទេ គឺថែមទាំងនាំមកជាមួយនូវមនោសញ្ចេតនាផ្សារភ្ជាប់នឹកដល់ស្រុកកំណើត ព្រមទាំង សាមគ្គីភាព និងមិត្តភាពជាមាគ៌ាមួយជួយឲ្យយុវវ័យជៀសឆ្ងាយអំពី អំពើអបាយមុខ គ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ហើយបានបង្កឱកាសជាស្ពានឆ្ពោះទៅរកអាជីពការងារ ប្រកប​​ដោយកិត្តិយស និងជាឱកាសបង្កើតនូវមនោសញ្ចេតនាស្និទ្ធស្នាល​មួយ រវាងប្អូនៗ ក្មួយៗ យុវវ័យ ដែលរៀននៅសាលាផ្សេងគ្នា ស្រុកផ្សេងគ្នា បានមកស្គាល់ រាប់អានគ្នា​ប្រៀបដូចជា បង​ប្អូន​សាច់ញាតិ។ ដូចខ្ញុំធ្លាប់លើកឡើងជារឿយៗមកហើយថា កាលខ្ញុំនៅជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ខ្ញុំបានឧបត្ថម្ភគាំទ្រពេញទំហឹងលើវិស័យបាល់ទាត់ និងបានផ្តួចផ្តើមបង្កើតក្លឹបបាល់ទាត់ មានឈ្មោះថាក្លឹបអធិរាជភ្នំស្វាយ ដោយមានទាំង កីឡាករកុមារ អាយុក្រោម១៣ឆ្នាំ និងកីឡាករយុវវ័យទាំងបុរស និងស្ត្រី រហូតមកដល់ថ្ងៃនេះ មានកីឡាកររបស់​ក្លឹបអធិរាជភ្នំស្វាយចំនួន១៦នាក់ បានចូលជាកីឡាករជម្រើសជាតិ និងលេងឲ្យក្លឹបល្បីៗមួយចំនួនទៀតផង ដូច្នេះទោះខ្ញុំនៅទីណា ខ្ញុំនៅតែមានមនោសញ្ចេតនាផ្សាភ្ជាប់ជាមួយកីឡាបាល់ទាត់ជានិច្ច។

សម្រាប់ក្រុមកីឡាករដែលចូលរួមប្រកួតក្នុងថ្ងៃនេះ មានចំនួន០៩ក្រុម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យមករៀននៅភ្នំពេញ ទាំង០៩ក្រុងស្រុក បែងចែកជា២ពូល ប្រកួតឆ្លាស់គ្នា រាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃបើកការប្រកួតនេះ រហូតដល់ថ្ងៃបិទបញ្ចប់៕

Filed in: កីឡា, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!