ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ រយ:ពេល ២ថ្ងៃ   ត្រូវបានបិទបញ្ចប់

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ រយ:ពេល ២ថ្ងៃ  ជូនដល់ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានធ្វើឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ បានរីកចម្រើនចំណេះដឹង ព្រមទាំងយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងបានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្តក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹម ត្រូវស្របតាមនីតិវិធី។

ឯកឧត្តមបានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីមុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ  ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួច ឱ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅអោយគត់មុតល្អ ជៀសវាងរបូត  រហែក ឬបាត់បង់បញ្ជីណាមួយជាដាច់ខាត់។

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ស្វែងយល់រៀនសូត្រ និងត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសតាំងពីពេលចាប់ផ្ដើម រហូតដល់បញ្ចប់វគ្គ ស្តីពីការងារអត្រានុកូលដ្ឋាន ព្រមទាំងបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិ និងព័ត៌មាន ព្រមទាំងបទពិសោធន៍ ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានកន្លងមក សំដៅជួយតម្រង់ទិស សម្រាប់ការអនុវត្តការងារអត្រានុកូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋានរៀងៗខ្លួន។

ឯកឧត្តមបានឱ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាល​នេះសិក្ខាខាំទាំងអស់បានសិក្សាទៅលើមេរៀនសំខាន់ៗចំនួន ៦ រួមមាន៖ ទី១សិក្សាទៅលើ ទិដ្ឋភាពទូទៅនៃអត្រានុកូលដ្ឋាន ទី២ អត្រានុកូលដ្ឋានកំណើត ទី៣ អត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ទី៤ អត្រានុកូលដ្ឋានមរណភាព ទី៥ អនុក្រឹត្យលេខ០៣៤ និងសេចក្តីណែនាំលេខ០៤៥​ និងទី៦ ការបំពេញរបាយការណ៍ បញ្ហាប្រឈម និងដំណោះស្រាយ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!