ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន កោះហៅអ្នកព័ត៌មានតាមអនឡាញមកធ្វើការអប់រំ បណ្តុះបណ្តាល ដើម្បីពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ព័ត៌មានកោះហៅអ្នកសារព័ត៌មានតាមអនឡាញទាំងអស់មកធ្វើការអប់រំ បណ្តុះបណ្តាល ដើម្បីពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យកាន់តែល្អប្រសើរថែមទៀត។ ការស្នើសុំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះបន្ទាប់ពីមានករណីអ្នកសារព័ត៌មានតាមអនឡាញបានប្រើសំដីមិនសមរម្យលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ ចំពោះអ្នកដែលបានជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីកន្លងមកនេះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន សរុប ៣ ២៣២ នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «រឿងនៅលើស្ពានជ្រោយចង្វារគួរបញ្ឈប់វាទៅ ប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះ ដោយមិនដឹងថាតើឯកឧត្តម ខៀវ កាញារីទ្ធ ដោះស្រាយយ៉ាងម៉េច។ ប្រហែលយើងបានឃើញតាមបណ្តាញសង្គម គឺមានអ្នកគ្រោះថ្នាក់ចរាចរណ៍ ជារឿងមួយ ហើយអ្នកមកជួយជារឿងមួយ តែរឿងកកស្ទះចរាចរណ៍មិនគួរឱ្យកើតមានទេ»។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា ការជួយគ្នាជារឿងចាំបាច់ ប៉ុន្តែអ្វីដែលខុសឆ្គងនោះគឺអ្នកសុំទោសមិន បានសុំទោសនគរបាលទេ តែសុំទោសអ្នកសារព័ត៌មាន។ សម្ដេចតេជោលើកឡើងថា៖ «តើកាសែត ហ្នឹងមានសិទ្ធិអ្វីវា រឿងនេះ ខ្ញុំឃើញមានការចុះរបស់កោះសន្តិភាពបានផ្សាយថាដោយមានការបកស្រាយពន្យល់របស់ឯកឧត្តម ស សុខា គឺមានការចេញមកគាំទ្រ។ ពេលនោះខ្ញុំបើកហ្វេសប៊ុក របស់ ស សុខា ទើបឃើញពីរបៀបសុំទោស។ ខ្ញុំអត់ដឹងថាតើអ្នកកាសែតមានសិទ្ធិអ្វី ទៅគំរាមកំហែងគេបែបហ្នឹង។ ឯកឧត្តម កាញារីទ្ធ អត់និយាយអ្វីមួយមាត់ទេត្រឹមតែស៊ែមកពី ឯកឧត្តម ជុំ កុសល ទេ។ រឿងហ្នឹងចាំបាច់អីទាល់តែសោះគឺដំបូងត្រូវតែជួយគេសិន មិនសមហេតុសមផលទេ ការប្រើសំដីបែបនេះបើខ្លួនជាប៉ូលីស ខ្ញុំមិនថាទេ ប៉ុន្តែខ្លួន គ្រាន់មានទូរស័ព្ទឡាយ បើកឡើងវិញមើល ។ អីញ្ចឹងទេបង្កើតបានជារឿង មួយឈុតធំទៅ។»

សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ដែរថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារនេះក៏មានអ្នកខ្លះមានមតិជ្រុលមួយហួសដែរដោយសារគួរតែលុបអាជ្ញាបណ្ណ អ្នកខ្លះឱ្យព្រះរាជអាជ្ញាចោទប្រកាន់ តែមិនគួរគេ ឈប់បានឈប់ទៅ ហើយជាំការដកបទពិសោធន៍។ សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានមិនមែនជានគបាលយុត្តិធម៌ទេ ឯកអ្នកជួយគេក៏មិនមែននគបាលយុត្តិធម៌ទេ ប៉ុន្តែគាត់មានចិត្តចង់ជួយ។ សម្ដេចតេជោបានបន្ថែមថា ស្ពានមិនអាចឱ្យកកស្ទះចរាចរណ៍នៅលើស្ពាននោះទេ តែសម្ដេចមិនយល់ ហើយសូមពង្រឹងឡើងវិញ បើសិនជារឿងរបស់បូលីសសុំទោសបូលីសទៅមិនថា នេះសុំទោសអ្នកសារព័ត៌មានវាមិនត្រូវ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានស្នើសុំកុំឱ្យមានករណីដូចជារឿងនៅលើស្ពានជ្រោយចង្វារបន្តទៀត។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «យើងទើបតែជួបគ្នាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករាកន្លងមក តែបែរជាកើតរឿងបែបនេះ។ ឥឡូវ ឯកឧត្តម ខៀវ កាញារីទ្ធ ហៅអ្នកព័ត៌មានទៅធ្វើការអប់រំ បណ្តុះបណ្តាល ព្រោះខុសម្នាក់ឱ្យទៅទទួលបទពិសោធន៍ទាំងអស់គ្នា»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!