ទាន់ហេតុការណ៍
កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង
0

ជនសង្ស័យ០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន និង លួចកាច់កម៉ូតូ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ជនសង្ស័យ​ ឈ្មោះ​ សុខ​ ពៅ​ ភេទ​ប្រុស​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​ លក់​ក្ដា​ពុម្ព​ ស្នាក់នៅ​ភូមិ​កាកាប​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ​សែនសុខ​ បាន​សហការ​ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន កាលពីវេលាម៉ោង​ ២២:៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែមករា ឆ្នាំ២០២៣​ នៅចំណុចភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជយ័ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ​ ០១គ្រឿង​ ម៉ាក​ ស៊ុយ​ស៊ូ​គីនិច​ ពណ៌​ ស.ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IK-4472​ ប្រព្រឹត្ត​កាល​ពី​​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៣​ នៅ​ចំណុច​ក្នុង​បុរីមហា​សែន​សុខ​ វិមាន​ទ្រង់​ សង្កាត់ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ។ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ហើយជនសង្ស័យ បានយកស្លាកលេខរបស់ជនរងគ្រោះខាងលើ មកបំពាក់លើម៉ូតូខ្លួនដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចទៀតផង។ និងបន្តស្រាវជ្រាវឃាត់បានបក្ខពួកម្នាក់ទៀត ឈ្មោះ​ ឡូ​ រតនា​ ភេទ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ​ កាលពីវេលា​ម៉ោង​ ៩:៣០​នាទី​ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០២៣​ នៅ​ចំណុច​ ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ។ ចាប់យកវត្ថុតាង ម៉ូតូ​ស៊ុយ​ស៊ូ​គីនិច​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1BW-8808 ។

ចំណែកឯជនសង្ស័យឈ្មោះ កែវ សម្បត្តិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ អង្គ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្លូវរថភ្លើង ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យឿន វឌ្ឍនះ ភេទ ប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ អង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ធ្លាប់ជាប់ពន្ធនាគារចំនួន០៣ដង) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយចាប់យកវត្ថុតាង ក្រាមសថ្លាចំនួន០៣កញ្ចប់។

ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!