ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ចាងហ្វាង​គេហទំព័រ​ប្រពន្ធអនឡាញសូមត្រេកអរ​ និង​ថ្លែង​អំណរគុណ​ស្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​

ភ្នំពេញ​៖​ នៅថ្ងៃ​១៦ ខែ​មករា​ ឆ្នាំ​ ២០២៣​

តាមរយៈ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ មា​នចាងហ្វាង​គេហទំព័រ​អនឡាញ​ប្រមាណ​ជាង​ ១០០​អង្គភាព​ និង​សមាជិក​ សមាជិកា​ ​ជិត៥០០នាក់ ត្រេកអរ​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ទទួល​បាន​ប្រសាសន៍​អន្ដរាគមន៍​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីការ​លេីកលែង​ការ​បង់ពន្ធ​៥០%​ និង​ពន្ធប៉ាតង់​រយៈ​ពេល​៥ឆ្នាំ​ ចំពោះ​គេហទំព័រ​សារព័ត៌មាន​អនឡាញ​ ក្នុង​ឱកាស​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​លេីកទី៥​ ដែលមាន​អ្នក​សារព័ត៌មាន​ជាង៥០០០នាក់​ កាលពីថ្ងៃ​ទី​ ១៤​ ខែមករា​ ឆ្នាំ​២០២៣​ នៅអាគារកោះពេជ្រ​ រាជធានី​ភ្នំពេញ​។

ជួសមុខ​ សមាជិក​ សមាជិកា​ និង​ចាងហ្វាង​គេហទំព័រ​អនឡាញ​ប្រមាណ​ជាង​១០០​ អង្គភាព​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ នូវ​ទឹកចិត្ត​មេត្តាសម្បុរស​​ និង​ការយកចិត្តទុកដាក់​ខ្ពស់​លេីក​អ្នក​សារព័ត៌មាន​គ្រប់​​ស្ថាប័ន​ អង្គភាព​ របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​សូម​បួងសួង​វត្ថុស័ក្តសិទ្ធក្នុង​លោក​ តាម​បីបាច់​ថែរក្សា​ ការពារ​ សម្ដេច​តេជោ​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធបណ្ឌិត​ ព្រម​ទាំង​បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​ និង​សូម​ប្រសិទ្ធិពរជ័យ​ សិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខ​ មហាប្រសេីរ​ចំពោះ​សម្ដេច​តេជោ​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធបណ្ឌិត​ ព្រម​ទាំង​ពុទ្ធពរ​បួន​ប្រការ​ អាយុ​ វណ្ណៈ​ សុខៈពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។
ឆ្លៀត​ក្នុង​មហាព្រឹត្ដិការណ៍​ ជំនួប​អ្នកសារព័ត៌មាន​លេីកទី៥​ សមាគម​ និងអង្គភាព​គេហទំព័រ​អនឡាញ​ សូម​សម្ដែង​នូវ​ការ​ដឹង​គុណ​ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្ដម​ ខៀវ​ កញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ និង​ថ្នាក់​ដឹកនាំ​ដឹកនាំក្រសួង​ដែល​បាន​ផ្ដល់​ឱកាស​​សម្រាប់​បាន​ចូលរួម​ប្រកបដោយ​សេចក្ដី​សមនស្ស​រីករាយ​ និង​ទទួល​អនុសាសន៍​ល្អៗ​ ក្នុង​ទិសដៅ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ ក្នុង​ការ​ប្រកបដោយ​អាជីព​អ្នក​សារព័ត៌មាន​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!