ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

កសិករនៅខេត្តកោះកុង រកចំណូលបាន១ពាន់ទៅ២ពាន់ដុល្លារក្នុងឆ្នាំពីការធ្វើកសិកម្ម

តំណាងអង្គការសង្រ្គោះកុមារ ហៅកាត់ថា Save the Children បានវាយតម្លៃជាមធ្យមពីការប្រមូលផលកសិកម្មរបស់ប្រជាកសិករអ្នកខេត្តកោះកុងក្នុង១ឆ្នាំៗអាចរកចំណូលបានពី១.០០០ដុល្លារទៅ២.០០០ដុល្លារ។ នេះជាការសន្និដ្ឋានវាយតម្លៃរបស់លោកស្រី ប៊ីយ៉ាងកា ខលីយ័រ នាយិកាស្តីទីអង្គការ Save the Children ប្រចាំនៅកម្ពុជា ក្នុងវេទិកាស្តីពីភស្តុតាងសម្រាប់កម្មវិធីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្ម និងទីផ្សារ ក្រោយពីកសិករនៅខេត្តកោះកុងអនុវត្តគម្រោងស្ទៀររយៈពេល៣ឆ្នាំកន្លងទៅ។

លោកស្រី ប៊ីយ៉ាងកា ពន្យល់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា ពាក់កណ្តាលអនុវត្តគម្រោងស្ទៀរនៅស្រុកថ្មបាំង ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ក្រុមការងាររកឃើញថា ចំណូលរបស់កសិករ អ្នកលក់ធាតុចូល និងអ្នកប្រមូលទិញ គឺកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ រីឯ២៤ភាគរយនៃអ្នកលក់ផលកសិកម្មជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាន៨០ភាគរយនៃចំណូលប្រចាំឆ្នាំរបស់ពួកគាត់។

លោកស្រីនាយិកាអង្គការសង្រ្គោះកុមារ បន្ថែមទៀតថា ស្រ្តីមានការចូលរួមច្រើនបង្កបង្កើនផល ទិញ និងលក់ផលកសិកម្មដែលអនុវត្តបានពី១៧ទៅ៣១ភាគរយ។ តាមរយៈគម្រោងស្ទៀរនេះដែរ ក៏រកឃើញថា កុមារកុមារ២០ភាគរយត្រូវបានកាត់បន្ថយពីផលប៉ះពាល់ ឬភាពងាយរងគ្រោះ។ គួរជម្រាបថា គម្រោងស្ទៀរនេះ មានបំណងធ្វើយ៉ាងណាសេដ្ឋកិច្ចគ្រួសារ និងផ្តល់ភាពធន់ដល់ប្រជាកសិករ តាមរយៈវិធីសាស្រ្តរកទីផ្សារលក់ផលិតកម្មកសិកម្ម។

ជាក់ស្តែង៣ឆ្នាំកន្លងទៅនេះ អង្គការ Save the Children វិធីសាស្រ្តសំខាន់ទាក់ទងនឹងការផ្តល់ប្រាក់ចំណូលបែកកសិកម្មវៃឆ្លាត និងសមភាពយេនឌ័រដល់កុមារ។ ក្នុងនោះខេត្តកោះកុង បានអនុវត្តគម្រោងពីខែឧសភា ឆ្នាំ២០១៨ដល់ខែមេសា ឆ្នាំ២០២២។

អ្នកស្រី នុត ដានី និងលោក ញឹម សាវុធ តំណាងប្រជាកសិករមកពីឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ដែលរកប្រាក់ចំណូលបានច្រើនពីចូលរួមសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្មរបស់គម្រោងស្ទៀរ លើកឡើងថា ជីវភាពរបស់ពួកគាត់ហាក់ប្រែប្រួលច្រើន និងមានប្រាក់ចំណូលចាយវាយផ្គត់ផ្គង់គ្រួសារឥតដាច់ឡើយ។ នេះដោយសារតែមានចំណេះដឹងជំនាញធ្វើកសិកម្ម តាមរយៈគម្រោងស្ទៀររបស់អង្គការសង្រ្គោះកុមារក្នុងមូលដ្ឋានរយៈកាល២ឆ្នាំមកនេះ។

តំណាងកសិករ ឱ្យដឹងដែរថា ពួកគាត់ដាំដុះឪឡឹកពណ៌លឿង ចេក ត្រសក់ត្រើង ឆៃថាវ ខាត់ណា និងស្ពៃក្តោប ពិតជាមានផលច្រើនមិននឹកស្មានហើយមានទីផ្សារលក់ចេញមិនចាំបាច់បារម្ភអ្វីនោះទេ។ ធៀបនឹងការដាំដុះបែបបូរណពុំសូវមានទិន្នផល និងចំណូលច្រើនឡើយ។ កសិករ ផ្តាំផ្ញើដល់កសិករដ៏ទៃទៀតដែរថា ចូលបានទិន្នផលច្រើន លុះត្រាតែឧស្សហ៍ព្យាយាមបង្កបង្កើនផល និងមានចំណេះដឹងបច្ចេកទេសច្បាស់លាស់។

តំណាងកសិករគំរូនៅស្រុកថ្មបាំង ទាំងពីរនាក់នេះ ថ្លែងអរគុណដល់អង្គការសង្រ្គោះកុមារ រដ្ឋបាលស្រុក និងមន្រ្តីការិយាល័យកសិកម្មដែលយកចិត្តទុកដាក់អប់រំពីវិធីសាស្រ្តធ្វើកសិកម្មទទួលបានផលដូចនេះ។ ហើយពួកគាត់នឹងចែករំលែកចំណេះដឹង បទពិសោធន៍ការធ្វើកសិកម្មទទួលបានផលនេះទៅកាន់ប្រជាកសិករក្នុងមូលដ្ឋានដ៏ទៃទៀតផងដែរ។

លោក សំឃិត វៀន អភិបាលរងខេត្តកោះកុង បង្ហាញគាំទ្រជំរុញលើកទឹកចិត្តដល់មន្ទីរជំនាញ អង្គការស្ថាបនាដៃគូអភិវឌ្ឍន៍នានា បន្តពង្រីក និងកិច្ចសហការគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀតលើវិស័យកសិកម្មនេះ ដើម្បីជាឧត្តមប្រយោជន៍ដល់ពលរដ្ឋ និងកុមារ ទាំងបច្ចុប្បន្ន និងទៅអនាគត។ លោកអភិបាលរងខេត្ត ក៏ចាត់ទុកថាវត្តមានអង្គការដៃគូអភិវឌ្ឍន៍វិស័យកសិកម្ម ពិតជាមានសារៈសំខាន់ក្នុងការផ្តល់កំណើនសេដ្ឋកិច្ចដល់ប្រជាកសិករនៅខេត្តកោះកុង ព្រោះបង្ហាញពីភាពជាម្ចាស់ការ ការទទួលខុសត្រូវ និងតម្លាភាព។ រាជរដ្ឋាភិបាលនៅតែជាវិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិុ។ជាពិសេសក្នុងបរិបទកូវីដ១៩ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអាជ្ញាធរដែនដីសហការរួមគ្នាដោះស្រាយ ដើម្បីឱ្យវិស័យកសិកម្មក្នុងខេត្តកាន់តែល្អប្រសើរឡើង៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!