ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២០-២០២១ និងទិសដៅការងារឆ្នាំសិក្សា២០២១-២០២២

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឆ្នាំ២០២០-២០២១ និងទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។
បើតាមរបាយការណ៍របស់លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងឆ្នាំ២០២២នេះ មន្ទីរក៏នឹងត្រៀមអនុវត្តការដាក់ចេញរបស់ក្រសួងនូវវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ គឺការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដោយដាក់ឲ្យអនុវត្តអភិក្រមស្ដីពីការគ្រប់គ្រងផ្ដោតលើលទ្ធផល ឆ្ពោះទៅរកការដោះស្រាយបញ្ហាជាលក្ខណៈប្រព័ន្ធ និងតាមបែបអនុវិស័យ ការពង្រឹងប្រព័ន្ធគ្រប់គ្រងអប់រំ ដោយត្រូវរួមបញ្ចូលគ្នានូវការពិនិត្យឡើងវិញមុខងារ និងភារកិច្ច ការរៀបចំផែនការប្រចាំឆ្នាំ ការអនុវត្តកន្លងអាជីព ការអភិវឌ្ឍន៍សមត្ថភាព និងការពិនិត្យតាមដាននិងវាយតម្លៃ។

លោក បន្តថា៖ បើគិតត្រឹមឆ្នាំសិក្សា២០២១ -២០២២នេះ ខេត្តត្បូងឃ្មុំ សាលាត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន៥៥៣ ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍៨៥កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ៤៨៦ គ្រឹះស្ថានសិក្សាឯកជន ៧០ សិស្សសរុបចំនួន១៧០,៧៥០នាក់ ស្រី៨៥.៦៩០នាក់។

ថ្លែងនាឱកាសនោះឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ ប្រទេសមួយមានការសិក្សាអប់រំ កាន់តែល្អប្រសើរនិងកាន់តែខ្ពស់ ប្រទេសជាតិនោះនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺមានធនធានមនុស្ស វាជាគ្រឹះរឹងមាំនៃ ការអភិវឌ្ឍប្រទេសជាតិ។ សង្គមមួយមានការ អភិវឌ្ឍរីកចម្រើនខ្លាំងក្លា និងឆាប់រហ័ស វាអាស្រ័យលើប្រជាពលរដ្ឋនៃប្រទេសនោះ មានចំណេះដឹងខ្ពង់ខ្ពស់ និងសម្បូរអ្នកចេះដឹង។ ដូច្នេះវាទាមទារឱ្យមានការសិក្សាអប់រំកាន់ តែខ្ពស់ផងដែរ ទើបអាចសម្រេចបាននូវភាពរីកចម្រើន និងការអភិវឌ្ឍនេះ។

ឯកឧត្តម បានបន្តថា ក្រសួងអប់រំបានដាក់ចេញនិងធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ដោយផ្តោតជាសំខាន់លើគុណភាពអប់រំ។ ដោយធ្វើយ៉ាងណាឱ្យធនធានមនុស្សនៅកម្ពុជា ក្លាយជាធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងមានបទពិសោធន៍ខ្ពស់ នូវជំនាញពិតប្រាកដ។ ដើម្បីសម្រេចបានការធ្វើកំណែទម្រង់ប្រព័ន្ធ អប់រំ លុះត្រាបុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលា នានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អពិសេសលើគ្រូបង្រៀនតែម្តង។

ជាមួយគ្នានោះ យើងជាអ្នកបង្រៀន និងជាអ្នកអប់រំសិស្សានុសិស្សឱ្យក្លាយជាអ្នកចេះដឹង យើងត្រូវតែគោរព និង ឱ្យតម្លៃទៅលើខ្លួនឯងជាមុនសិន។ ពិសេសគឺគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ព្រោះយើងជាគំរូសម្រាប់ឱ្យសិស្សគ្រប់គ្នាយកគំរូ និងរៀនសូត្រអនុវត្តន៍តាម ទើបធនធានមនុស្សរបស់យើងមានគុណធម៌ សីលធម៌ល្អ។ មិនតែប៉ុណ្ណោះចំណេះដឹងដែលពួកគាត់ទទួល បានមកនឹងចូលរួមធ្វើការអភិវឌ្ឍសង្គមជាតិរបស់យើង ឱ្យមានការរីកចម្រើនទៅថ្ងៃអនាគតផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!