ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ឯកឧត្តម ហ៊ុន ម៉ានី៖ វិបត្តិកូវីដ-១៩ ធ្វើឱ្យលេចចេញពីសាមគ្គីភាព និងបង្ហាញពីក្ដីសង្ឃឹមនៅពេលអនាគត

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហ ភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា វិបត្តិកូវីដ-១៩ បានលេចចេញពីសាមគ្គីភាព បង្ហាញពីក្ដីសង្ឃឹមនៅពេលអនាគត ដែលទោះកាលៈទេសៈណាក៏ដោយ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃ២កើត ខែជេស្ឋ ឆ្នាខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា សោកនាដកម្ម និងវិបត្តិ ដែលខ្ញុំបានសង្កេតឃើញក្នុងដំណាក់កាល២ឆ្នាំនេះ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាតរភាព ការជួយយកអាសាគ្នាទៅវិញទៅមក និង ការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ការចូលរួមគ្រប់តួអង្គ គ្រប់រូបភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា ជាពិសេស ក្នុងនោះយើងសង្កេតឃើញថា អង្គការ សមាគមជាច្រើន សប្បុរសជនដែលមានលទ្ធភាពខុសៗគ្នា តិចក្ដី ច្រើនក្ដី បានចូលរួមវិភាគទានរបស់ខ្លួន ចែករំលែក ដើម្បីរួមគ្នា ក្នុងកាលៈទេសៈដែលលំបាក ក្នុងនោះក្រុមគ្រួសារខ្លះ អាជីវកម្មមួយចំនួនបានរៀបចំជាអង្ករ ត្រីខកំប៉ុង ត្រីងៀត និងសម្ភារ តិចតួចផ្សេងៗទៀត ដាក់មុខផ្ទះ ចែកចាយដោយមិនមានភាពរើសអើង ដែលនេះជាការឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចេះជួយគ្នាទៅវិញទៅមក។

ឯកឧត្តមបានបន្តថា ២ឆ្នាំកន្លងទៅនេះ បានផ្ដល់ជាមេរៀន ក៏ដូចជាភាពជឿជាក់ ចំពោះអនាគតកម្ពុជា ដោយសង្កេតឃើញថា សង្គមកម្ពុជា ប្រជាជនកម្ពុជា ចេះយោគយល់ និងចូលរួមជាមួយគ្នា ផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយចេះជួយយកអាសាគ្នាទៅវិញទៅមកដោយមិនប្រកាន់ និងមិនរើសអើង តាមលទ្ធភាពច្រើនជួយច្រើន តិចជួយតាមតិច ដែលឆ្លុះបញ្ចាំងពីសង្គម ប្រពៃណីរបស់យើង ពីវប្បធម៌នៃការចែករំលែក និងចេះជួយគ្នា ជាពិសេសក្នុងពេលដែលសង្គមជាតិទាំងមូលឆ្លងកាត់វិបត្តិ។

ឯកឧត្តមបញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំសូមរម្លឹក និងបន្តគាំទ្រប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការថ្លែងអំណរគុណប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន យុវជនស្ម័គ្រចិត្ត ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្នុងការសហការ ជឿជាក់ ធ្វើការងារស្រុះដៃគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលលំបាក»។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានមោទកភាព ក្នុងនាមជាពលរដ្ឋខ្មែរ ដោយបានឃើញ និងសង្កេតតាមរយៈការឆ្លងកាត់វិបត្តិកូវីដ-១៩ ដែលលេចចេញពីសាមគ្គីភាព បង្ហាញពីក្ដីសង្ឃឹម ដែលទោះកាលៈទេសៈណា សាមគ្គីភាព ភាតរភាព ការយោគយល់ ជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ពិតជាមានពិតប្រាកដ »។ ឯកឧត្តមក៏បានលើកឡើងថា ការចូលរួមទាំងអស់នេះហើយ ដែលបានអនុញ្ញាតឱ្យកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្ត រជាតិ ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩របស់កម្ពុជា ជាពិសេសបាននាំឱ្យសង្គម សេដ្ឋកិច្ចកម្ពុជាដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស យើងក៏បានជួបជុំគ្នាសប្បាយរីករាយសារជាថ្មី។

ឯកឧត្តមបានគូសបញ្ជាក់ថា «យើងខិតខំប្រឹងប្រែងថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អដល់កូនចៅយើងគ្រប់ៗគ្នាបន្តទៀតដែលបច្ចុប្បន្នជាកុមារ។ ការយកចិត្តទុកដាក់លើកុមារ គឺជាការ វិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ ព្រោះនេះជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។នេះជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា»។

ឯកឧត្តមបានបន្តថា ទោះយ៉ាងណាក្ដី យើងមិនអាចបំភ្លេចបាន នូវអ្វីដែលបានកើតឡើងក្នុងដំណាក់កាល ២ឆ្នាំ នៃការវាយប្រហាររបស់ជំងឺកូវីដ-១៩ដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះ មុនវ៉ាក់សាំង និងមុនមានភាពស៊ាំសហគមន៍យើងគ្រប់ៗគ្នា ក្រុមគ្រួសារនីមួយៗ តែងតែគិតគូរ បារម្ភថា តើជំងឺកូវីដ-១៩ នឹងអាចឆ្លងក្រុមគ្រួសាររបស់យើងទេ? ក្នុងនោះតើធ្វើយ៉ាងណាចំពោះគ្រួសារខ្លះដែលមានសមាជិកឆ្លង ហើយគ្រួសារខ្លះទៀតក៏បានបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួន ដោយជំងឺដ៏កាចសាហាវនេះ។

ឯកឧត្តមមានប្រសាសន៍ថា ការគិតគូរ និងការបារម្ភជាបន្តបន្ទាប់ ក្នុងការស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ ការបញ្ជូនសមាជិកគ្រួសារទៅព្យាបាល ការទន្ទឹងតាមដានសុខភាពពីសមាជិកគ្រួសារ ដែលមានជំងឺកូវីដ-១៩ ហើយបន់ស្រន់ធ្វើម៉េចឱ្យជាសះស្បើយពីជំងឺកាចសាហាវនេះ រហូតដល់រឿងរ៉ាវសោកនាដកម្មជាច្រើនរបស់គ្រួសារ ដែលបាត់បង់សមាជិកខ្លួន ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការលំបាករួម ដែលសង្គមបានឆ្លងកាត់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!