ទាន់ហេតុការណ៍
ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ=>ទិដ្ឋភាពនៃពិធីដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ ថ្ងៃទី២បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ=>ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ=>សមិទ្ធផលនានា ក្នុងវត្តអង្គស្លែង ស្រុកពញាឮ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។=>នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី=>ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបន្តអនុវត្តវិធានការការពារទុកជាមុននូវការចម្លងជំងឺអុតស្វា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួម បន្តអនុវត្តវិធានការការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈដែលជំងឺនេះ បានរកឃើញនៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួង សុខាភិបាលបានឱ្យដឹងថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ បណ្តាប្រទេសចំនួន ២៣ នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ បានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោកអំពីករណី ជំងឺអុតស្វា (Monkeypox) មានចំនួនសរុប ករណីឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ។ លោកជំទាវបញ្ជាក់ថា ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដែលឆ្លងដោយវីរុស ចម្លងពីសត្វទៅមនុស្ស នៅតំបន់ត្រូពិក ដែលមានភ្លៀងនៃអាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច ជួនកាល បាននបញ្ជូនការ ចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀត។ លោកជំទាវបន្ថែមថា ជំងឺអុតស្វានេះមានការកើតចេញពងទឹកនៅលើស្បែកធំៗ ដោយនៅលើដងខ្លួន មុខ បាតដៃ និងជើង ដែលខុសពីជំងឺអុតធំ ជំងឺអុតស្វាយ ឬជំងឺកញ្ជ្រិល។

លោកជំទាវបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះនៅឡើយទេ ប៉ុន្តែទោះជា យ៉ាង លោកជំទាវអំពាវនាវដល់ប្រជាជន ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការ បង្ការជំងឺផ្ទាល់ខ្លួន ដែលក្រសួងសុខាភិបាលតែងតែបានណែនាំ និងដូចដែលបានបង្ហាញនៅខាងក្រោមជាបន្តបន្ទាប់ទៀត។

«បច្ចុប្បន្នយើងរស់នៅគឺមានមេរោគច្រើនប្រភេទមានន័យថា យើងរស់នៅជាមួយនឹងវត្តមាន នៃពពួកបាក់តេរី ពពួកវីរុសដែលនៅតាមបរិស្ថានជាច្រើន ហើយជាពិសេសសត្វក៏វាឈឺនិងមានជំងឺរបស់វាដែរ។ ហើយភាគច្រើនដែលយើង សង្កេតឃើញថា ការឈឺរបស់មនុស្សមួយចំនួនធំ គឺឆ្លងមកពីសត្វដែរ។ ដូច្នេះយើងត្រូវតែបន្តនូវការប្រុងប្រយ័ត្នរបស់យើង ដើម្បីការពារសុខភាពរបស់យើងស្របទៅតាមអភិក្រមដែលយើងតែងនិយាយថាការពារប្រសើរជាងព្យាបាល។»

លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា ក្នុងករណីសង្ស័យមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាលហើមកូនកណ្តុរ ឈឺសាច់ដុំ និងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់ខ្លួនឱ្យនៅ ដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ នឹងត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ចូនទៅធ្វើវិភាគ នៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដើម្បីចៀសវាងនូវការចម្លងជំងឺនេះទៅកាន់អ្នកផ្សេងទៀត៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!