ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

មន្ត្រីជាន់ខ្ពស់ក្រសួងសុខា ភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាលុបបំបាត់ជម្រកសត្វមូសដើម្បីបង្ការជំងឺគ្រុនឈាម

មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកសត្វមូស ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែលកើតមានឡើងនារដូវវស្សានេះ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខា ភិបាលបានឱ្យដឹងថា ក្នុង អំឡុងពេលនេះ គឺជាពេលដែលសម្បូរទៅដោយប្រភពមូសខ្លា ដែលបង្កឱ្យមានប្រភពចម្លងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ទៅកាន់ក្មេងៗនិងមនុស្សចាស់។

លោកជំទាវបានបន្តថា ក្រសួងសុខាភិបាល តែងតែអំពាវនាវ ឬណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះសុខភាពគ្រប់ៗគ្នា ជាពិសេសគឺកុមារតូចៗដែលងាយនឹងឆ្លងនូវជំងឺនេះ។

លោកជំទាវក៏បានបន្តទៀតថា ដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺគ្រុន ឈាមនិងគ្រុនឈីកនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន មន្ត្រីជំនាញនៃក្រសួង សុខាភិបាលបានរំលឹកទៅ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមលុប បំបាត់នូវវត្ថុដក់ទឹកមានដូចជា សម្បកកង់ឡាន ម៉ូតូ និងវត្ថុដក់
ទឹកផ្សេងៗមួយចំនួនទៀត ដែលជាជម្រករបស់សត្វមូសខ្លា ។

ថ្នាំសម្លាប់សត្វមូស គឺសម្លាប់បានតែមួយភ្លែតទេ បើសិនយើងទាំងអស់គ្នានៅតែចោលសម្បកកំប៉ុង យើងនៅតែដាក់សំបកកង់ឡានពាសវាលពាសកាល ហើយនឹងវត្ថុដែលដក់ទឹក អ៊ីចឹងបើសិនជានៅពាសវាល ពាសកាល ភ្លៀងមកវាដក់ទឹក ចឹងកាលណាដក់ទឹកទៅវាចេញដង្កូវទឹក ព្រោះវាជាទីតាំងដែលល្អសម្រាប់ជម្រកមូសខ្លា អ៊ីចឹងមូសខ្លាវាសម្ងំនៅទីនោះ វាបន្តកើតកូនកើតចៅ ដូច្នេះវាត្រូវចេញមកហើយទាំងមូសអង្កាមទាំងមូសខ្លា និងមូសផ្សេងៗទៀត ដែលយើងមិនដឹង ព្រោះថាមានជំងឺមួយចំនួនទៀត ដែលអាចឆ្លងដោយសារមូសដែលគេរកមិនទាន់ឃើញដែរ អ៊ីចឹងកន្លែងនេះ ជាការសំខាន់ណាស់ការចូលរួមរបស់បងប្អូន។

សូមបញ្ជាក់ផងដែរថា ជំងឺ គ្រុនឈាមបណ្តាលមកពីវីរុសគ្រុនឈាមដែលចម្លងតាមមូសខ្លាញីខាំ ហើយចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ជំងឺនេះមានបួនប្រភេទអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ តែកុមារកើតញឹក ញាប់ជាងគេ ហើយគ្រុន ឈាមភាគច្រើនជាប្រភេទស្រាល តែបែរជាប្រភេទធ្ងន់ក៏អាចប៉ះពាល់ដល់អាយុជីវិត ជាពិសេសគឺការដែលទទួល ការព្យាបាលមិនត្រឹមត្រូវ ឬក៏ការប្រើថ្នាំអាស្ពៀរីនដើម្បីព្យាបាល ឬក៏មានការយឺត យ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នោះក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ។

ដោយឡែកចំពោះបញ្ហាជំងឺគ្រុនឈីក គឺបង្កដោយវីរុសឈីក ដែលបណ្ដាលមក ពីមូសខ្លាញីខាំដូចគ្នា ជាពិសេសគឺនៅពេលថ្ងៃ ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេងនិងចាស់ ហើយជំងឺគ្រុនឈីកនេះអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ យ៉ាងណាក៏ ដោយ ដើម្បីការពារជំងឺគ្រុន ឈាមនិងគ្រុនឈីក ក្រសួង សុខាភិបាល តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋ នាំគ្នាកម្ចាត់ចោលនូវជម្រកមូសខ្លា នឹងត្រូវរក្សានូវអនាម័យជាដើម៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!