ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

អភិបាលខេត្ត​កំពង់ចាម ៖ ធនធានមនុស្ស​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​អាស្រ័យ​លើ​កត្តា​សុខសន្តិភាព

កំពង់ចាម៖នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈ​អាជីវករ និង​លោកគ្រូ អ្នកគ្រូ ជិត​១,០០០ នាក់ នា​ព្រឹក​ថ្ងៃទី ១៦ ខែ​ឩ​សភា ឆ្នាំ​២០២២ នេះ​នៅ​សាលាខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​មានប្រសាសន៍ថា ធនធានមនុស្ស​មាន​សារ​:​សំខាន់​ណាស់ នៅក្នុង​ការអភិវឌ្ឍន៍ និង​ការកសាង​ប្រទេស​របស់​យើង​ឲ្យ​មាន​ភាព​រីកចម្រើន ដែល​អាស្រ័យ​លើ​កត្តា​សុខសន្តិភាព​នៅ​ខាងដើម​។

​ឯកឧត្តម ​អភិបាលខេត្ត បាន​ថ្លែងបន្តថា តាមរយៈ​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​វិស័យ​អប់រំ​មានការ​រីកចម្រើន​ខ្លាំង ព្រមទាំង​សិស្សានុសិស្ស សប្បាយចិត្ត នៅក្នុង​ការខិតខំ​រៀន​សូត្រ​។ រីឯ​គ្រូបង្រៀន ក៏បាន​បំពេញ​កាតព្វកិច្ច​ជា​គ្រូ​ល្អ នៅតាម​បណ្ដា​សាលា និង​ថ្នាក់រៀន​របស់ខ្លួន ដែល​ប្រការនេះ ធ្វើឱ្យ​ខេត្តកំពង់ចាម ទទួលបាន​លទ្ធផល​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​កន្លងទៅ ទទួលបាន​និទ្ទេស A រហូតដល់​ទៅ ៣២ នាក់ ហើយ​លទ្ធផល​ទាំងនោះ ជាការ​ចូលរួមចំណែក​ទាំងអស់គ្នា របស់លោក​គ្រូ អ្នកគ្រូ និង​អាណាព្យាបាល និង​គណៈ​គ្រប់គ្រង​សាលា ព្រមទាំង​មន្ទីរអប់រំ​យុវជន​និង​កីឡា បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​រាល់​បញ្ហា លោកគ្រូ អ្នកគ្រូ​បាន​ខិតខំ​បង្រៀន​សិស្ស ដោយ​យកចិត្តទុកដាក់ ដែល​ទាំងអស់​នេះហើយ គឺជា​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ ធនធានមនុស្ស ដើម្បី​ឈានទៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

ឯកឧមត្តអភិបាលខេត្ត បាន​ឲ្យ​ដឹង​ទៀតថា រាជរដ្ឋាភិបាល បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ក្នុងនោះ​មាន​វិស័យ ផ្លូវ​,​ទឹក​,​ភ្លើង​,​និង​មនុស្ស ប៉ុន្តែ​មកដល់​បច្ចុប្បន្ន គឺ​វិស័យ​ធនធានមនុស្ស​បាន​ឈរ​មក​លំដាប់​អទិភាព​ទី ១​វិញ ពីព្រោះ​វិស័យ​ធនធានមនុស្ស​នេះ​សំខាន់​ណាស់ នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន បន្ទាប់ពី​ប្រទេសជាតិ​របស់​យើង មាន​សុខសន្តិភាព​ពេញលេញ បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!