ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ចាម​បន្ត​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ជិត ១,៥០០ នាក់​ទៀត ក្នុង​សង្កាត់​កំពង់ចាម និង​សង្កាត់​សំបូរ​មាស

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម នៅ​រសៀល​ថ្ងៃទី​១៥ ខែឧសភា​ឆ្នាំ ២០២២ បាន​បន្ត​ប្រកាស​បញ្ចូល សមាជិក​ថ្មី ក្នុង​សង្កាត់​កំពង់ចាម និង​សង្កាត់​សំបួរមាស ប្រមាណ​ជិត ១,៥០០​នាក់ ដែល​ស្ម័គ្រចិត្ត ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​ខេត្តកំពង់ចាម ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ​សសរ ១០០ សម្តេច​តេ​ជោ សួន​ក្រញូង នគរ​បា​ជ័យ ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។

​បន្ទាប់ពី​តំណាង​សមាជិក​ថ្មី បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត ឯកឧត្តម អ៊ុន ចាន់​ដា បានធ្វើការ​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី ប្រកបដោយ​មនោសញ្ចេតនា​រីករាយ និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សមាជិក​ថ្មី ដែល​បាន​ស្ម័គ្រចិត្ត​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។

ញ្ជាក់ថា ការស្ម័គ្រចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​សមាជិក​ថ្មី​នៅពេលនេះ ដោយសារ​ការមើលឃើញ​មានតែ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព និង​ការរីកចម្រើន ដែល​ពុំមាន​គណបក្ស​ណា​អាច​ធ្វើបាន​។

ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត បាន​បន្តថា ទន្ទឹម​និង​ការស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​នាពេលនេះ សូមឱ្យ​បងប្អូន​សមាជិក​ថ្មី រក្សា​នូវ​គោលជំហរ​ស្មោះត្រង់​ជាមួយ​គណបក្ស កុំ​ជឿ​ពាក្យ​ញុះញង់​ពី​គណបក្ស​ផ្សេង ដោយ​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ភាពល្អ ក្នុងនាម​ជាម​ហា​គ្រួសារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

ឯកឧមត្តអ៊ុន ចាន់​ដា បាន​គូសបញ្ជាក់ថា ការស្ម័គ្រចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​សមាជិក​ថ្មី​នៅពេលនេះ ដោយសារ​ការមើលឃើញ​មានតែ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព និង​ការរីកចម្រើន ដែល​ពុំមាន​គណបក្ស​ណា​អាច​ធ្វើបាន​។

ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត បាន​បន្តថា ទន្ទឹម​និង​ការស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​នាពេលនេះ សូមឱ្យ​បងប្អូន​សមាជិក​ថ្មី រក្សា​នូវ​គោលជំហរ​ស្មោះត្រង់​ជាមួយ​គណបក្ស កុំ​ជឿ​ពាក្យ​ញុះញង់​ពី​គណបក្ស​ផ្សេង ដោយ​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ភាពល្អ ក្នុងនាម​ជាម​ហា​គ្រួសារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​គណបក្ស​ទាំងអស់ សូម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យបាន​គ្រប់ៗ​គ្នា ស្របតាម​ទិស​ស្លោក​” សមាជិក​គណបក្ស​ម្នាក់ ជា​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស ១​សន្លឹក​” ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!