ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?
0

ប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ចាម​ប្រកាស​បញ្ចូល​សមាជិក​ថ្មី ចំនួន ១,៥៣៣ នាក់​

ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រកាស បញ្ចូល​សមាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់ បឹង​កុក និង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ចំនួន ១,៥៣៣​នាក់ ធ្វើឡើង​នៅ​សាលប្រជុំ​សសរ ១០០ សម្តេច​តេ​ជោ សួន​ក្រញូង​នគរ​បា​ជ័យ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​នាឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត បាន​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​សមាជិក​ថ្មី ដែល​បាន​ស្ម័គ្រចិត្ត​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការមើលឃើញ និង​ជឿជាក់​យ៉ាង​មុតមាំ​លើ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​ប្រទេស ឲ្យ​មាន​សុខសន្តិភាព និង​ការរីកចម្រើន ដែល​ពុំមាន​គណបក្ស​ណា​អាច​ធ្វើបាន​។

ឯកឧមត្តប្រធាន​គណបក្ស​ខេត្ត ក៏បាន​ស្នើ​ដល់​បងប្អូន​សមាជិក​ថ្មី សូម​ឱ្យមាន​ភាពស្មោះត្រង់ និង​សូម​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ស្របតាម​ទិស​ស្លោក​” សមាជិក​គណបក្ស​ម្នាក់ ជា​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស ១​សន្លឹក​” ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!