ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..!=>លោក កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងតំបន់សេដ្ឋកិច្ចទំនើប ក្នុងពិធីជួបសំណេះសំណាលជាមួយអាជីវករ ជាង២ពាន់នាក់=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្តកំពត ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហការនៅកម្ពុជា។

ជាមួយគ្នានោះដែរ លោក វុធ ថៃយ៉ាង គ្រៀងក្រៃវីដ នាយករងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ក៏បានធ្វើសេចក្តីរាយការណ៍ឱ្យដឹងដែរថា ក្រុមហ៊ុននេះ បានទុកប្រទេសកម្ពុជាជាគោលដៅអាទិភាពនៃការវិនិយោគ និងថាក្នុងរយៈពេល២៦ឆ្នាំនៃការវិនិយោគនៅកម្ពុជានោះ ក្រុមហ៊ុនមានអាជីវកម្មបីប្រភេទ រួមមាន៖ អាជីវកម្មអាហារសត្វ ការចិញ្ចឹមសត្វ និងអាជីវកម្មអាហារកែច្នៃ និងបានទិញវត្ថុធាតុដើមមាននៅកម្ពុជាស្រាប់ ដូចជាពោត ដំឡូងមី ចុងអង្ករជាដើម។

ទន្ទឹមនេះ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩៦មក ស៊ី.ភី ខេមបូឌា ចំកាត់ បានបោះទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា រហូតក្លាយជាក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ និងកែច្នៃអាហារដ៏មានសក្ដានុពលមួយនៅកម្ពុជា ហើយនៅក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាកន្លងមកនោះ ក្រុមហ៊ុនក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីឌ១៩ និងការជួយប្រជាជនផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងនាមសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល សម្ដេចពិតជាមានសេចក្ដីរីករាយដែលបានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រ ស៊ី.ភី ខេមបូឌា ចំកាត់ នាឱកាសនេះ ហើយជាមួយនឹគ្នានេះដែរក្នុងនាមសម្ដេចផ្ទាល់ក៏មានសេចក្ដីត្រេកអរដែលបានចូលរួមផ្ដល់កម្លាំងចិត្តទាំងសម្រាប់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមថា វិស័យកសិកម្មនៅកម្ពុជា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ សម្ដេចក៏បានបន្តថាវិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់នៅក្នុងបរិបទនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមានមួយចំនួនរបស់សកលលោក។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា វិស័យកសិកម្មក៏ជាចលករជំរុញបដិវត្តន៍ឧស្សាហកម្មផងដែរ ជាពិសេសកសិឧស្សាហកម្មសម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការបន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំចេញផលិតផល។

សម្ដេចបានគូសបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលបង្កើតរោងចក្រកែច្នៃអាហារតាមស្តង់ដាអន្តរជាតិសម្ពោធនាពេលនេះ គឺជាដំណោះស្រាយយុទ្ធសាស្រ្ត និងទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក បន្ថែមលើការពង្រីកសក្ដានុពលវិស័យកសិឧស្សាហកម្មនោកម្ពុជា។ សម្ដេចបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរការរបស់ក្រុមហ៊ុនមួយនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រផលិតចំណីអាហារបែបនេះបន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានសក្ដានុពលនៅកម្ពុជា ហើយទន្ទឹមគ្នានេះ សម្ដេចក៏បានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេសដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និងប្រជាកសិករអំពីបច្ចេកទេសថ្មីៗផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!