ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ប្រាប់យុវជនថា តួនាទីជាអ្នកដឹកនាំ ត្រូវចេះក្ដាប់ស្ថានការណ៍ និងចេះ​វាយតម្លៃទាន់ពេលវេលា

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២–

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បាន​ថ្លែង​ចែករំលែកអំពីបទពិសោធន៍​ របស់ឯកឧត្តម ក្នុងការដឹកនាំស្ថាប័នយុវជន ដោយឯកឧត្តមបានបញ្ជាក់​ថា តួនាទីជាអ្នកដឹកនាំ ត្រូវចេះក្ដាប់ស្ថានការណ៍ និងចេះ​វាយតម្លៃទាន់ពេលវេលា។​

ក្នុងពិធីនោះ យុវជនម្នាក់ បានចោទសួរទៅកាន់ ឯកឧត្តមប្រធានថា ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ? ឆ្លើយតបសំណួរនេះ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ឯកឧត្តមមិនទាន់អាចឆ្លើយក្នុងនាមជាថ្នាក់ ដឹកនាំយុវជនបានឡើយ ប៉ុន្តែឯកឧត្តមសូមឆ្លើយក្នុងតួនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជន។

ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ជាក់ស្តែង ការអនុវត្តការងារសុទ្ធតែហត់មិនថាការងារតូច ឬធំ ខណៈស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងការដោះស្រាយបញ្ហាក៏កាន់តែពិបាក។

ឯកឧត្តម បានបន្តថា ការណ៍នេះហើយ ដែលទាមទារឱ្យយើងម្នាក់ៗ ត្រូវចេះស្គាល់ ក្តាប់ស្ថានការណ៍ វាយតម្លៃស្ថានភាពឱ្យបានទាន់ពេលវេលា និងចេះប្រើប្រាស់យន្តការដែលមានក្នុងដៃឱ្យអស់ពីសមត្ថភាព ដើម្បីកំណត់ដាក់ចេញជាដំណោះស្រាយណាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ទន្ទឺមគ្នានេះ បន្ថែមលើការអនុវត្តភាពជាអ្នកដឹកនាំរបស់ខ្លួន សមត្ថភាពនៃការចេះសម្របសម្រួលក៏សំខាន់មិនអាចកាត់បាន ព្រោះថាវាជាមូលដ្ឋានក្នុងឈានដល់ការសម្រេចចិត្តណាមួយ។

ជាក់ស្តែង ជាមួយនឹងបទពិសោធក្នុងការដឹកនាំស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី អាចបញ្ជាក់បានថា សិល្បៈនៃការដឹកនាំសំខាន់ តែការចេះដឹកនាំសម្របសម្រួល ប្រកបដោយចក្ខុវិស័យ ទស្សនៈ និងភាពហ្មត់ចត់តែទន់ភ្លន់ក្នុងការរក្សាទំនាក់ទំនង នឹងមកនូវការរួមគ្នាសម្រេចគោលដៅឆ្ពោះទៅមុនបានវែងឆ្ងាយ និងយូរអង្វែង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!