ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីហា ប្រផឺធី គឺបានចូលរួមចំណែកកែប្រែមុខមាត់ថ្មី និងការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ នៃគម្រោង បុរី ស៊ីហា រេស៊ីដិន របស់ក្រុមហ៊ុន ស៊ីហា ប្រផឹធី ឯ.ក ដែលមានទីតាំងនៅតាមដងមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅក្នុង សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុង ហុកគៀត នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ីហា ប្រផឹធី ឯ.ក បានលើកឡើងអំពីប្រវត្តិ និងវឌ្ឍនៈភាពរបស់ក្រុមហ៊ុន រួមមាន ៖ ក្រុមហ៊ុន ស៊ីហា គ្រុប បានចាប់ផ្តើមវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០១៨ ក្នុងខេត្តព្រះសីហនុ គឺ ស៊ីហា ត្រេហ្សឺរ និង ស៊ីហា ហូថែល។ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន បានពង្រីកបន្ថែម ដោយបានវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លី រហូតមកដល់ពេលបច្ចុប្បន្ន។ គម្រោង ស៊ីហា រេស៊ីដិន កំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅទីក្រុង តាមរយៈការរចនាប្រកបដោយគុណភាព ភាពងាយស្រួលនៃទីតាំង និងបទពិសោធន៍នៃភាពជាម្ចាស់ដ៏អស្ចារ្យ។ គម្រោង ស៊ីហា រេស៊ីដិន អភិវឌ្ឍស្របតាមចក្ខុវិស័យរបស់ ក្រុមហ៊ុន គឺជាការបំពេញចិត្ត និងទំនុកចិត្តរបស់អតិថិជនទាំងគុណភាព និង សច្ចៈភាព ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន ស៊ីហា ប្រផឹធី គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលមិនទាន់មានបានបើកការលក់អចលនទ្រព្យរហូតដល់ការសាងសង់រួចរាល់ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរដល់លោក អ៊ុង ហុកគៀត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបានបន្តទៀតថា បើទោះបីជាវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលមកលើសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក ក៏ដូចជាកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ ដូចជា ក្រុមហ៊ុន ស៊ីហា ប្រផឹធី នៅតែបន្តសាងសង់រហូតដល់ថ្ងៃ សម្ពោធនាថ្ងៃនេះ ។

លោកជំទាវក៏បានសង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះពិតជារួមចំណែក កែប្រែមុខមាត់ថ្មី អភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ការងារនគរូបនីយកម្ម និងកាត់បន្ថយការធ្វើចំណាក់ស្រុកទៅធ្វើការនៅប្រទេសជិតខាង និងបានផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម ស្ថាបត្យកម្ម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ ការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!