ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

បើមួយថ្ងៃៗមេឈ្មួញឈើដុះស្លែឈ្មោះ ភក្រ្តា នឹង ជ្រក់ ពីរនាក់បងប្អូន កំពុងតែដឹកជញ្ជូនយ៉ាងពេញបន្ទុកបែបនេះមិនយូរទេព្រៃឡង់នឹងវិនាស តើសម្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ធ្វើអ្វី..?

ថ្ងៃទី១២ខែឧសភាឆ្នាំ២០២២

ខេត្តក្រចេះ÷ ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញបំផ្លាញឈើព្រៃឡង់ ពីម្នាក់បងប្អូន ឈ្មោះ ភក្រ្តា នឹង ឈ្មោះ ជ្រក់ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើតាមគោយន្តចេញពីតំបន់ព្រៃឡង់មកស្តុកទុកត្រង់ចំណុច ជុប ខាងលិចឆៀងខាងជើង ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នឹងបន្តលើកដាក់លើរថយន្តឡុងគ្រីស័រកែច្នៃ ដឹកឆ្លងកាត់ ដែនជម្រកក្រពតគយ ដែលគ្រប់គ្រងដោយលោក សាំង សុខន ប្រធានដែនជម្រក ចាប់ពី ៣ ទៅ ៤ ជើងក្នុងមួយយប់ទៅយ៉ាងរលូនគ្មានឃើញការបង្ក្រាប ។

បើតាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ ទេនោះគឺឈ្មួញឈើដុះស្លែពីនាក់បងប្អូនមិនអាចដឹកជញ្ជូនឈើចេញពីព្រៃឡង់បានទេ។

យោងតាមប្រភពពីប្រជាពលរដ្ឋបាន បញាក់ទៀតថា ក្រុមឈ្មួញទាំងពីរនាក់បងប្អូននោះកំពុងឃុបឃិត គ្នា ជាប្រព័ន្ឋ.ជាមួយ មន្រ្តី ជំនាញ បរិស្ថាន.នឹងរដ្ឋបាលព្រៃ ឈើ ព្រមទាំងមន្ត្រី គ្រាប់ល្ពៅ មួយចំនួន និងអាជ្ញាធរមួយចំនួន ដោយត្រូវដងត្រូវផ្លៃគ្នា ទើបបុគ្គលទាំងពីនាក់នេះ ហ៊ានចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនព្រៃឡង់ ជាច្រើន ឆ្នាំ មក ហើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា មានអ្នកកាសែតម្នាក់ឈ្មោះលោក ឃុន ឃី កំពុងដើរស្រែកថា គ្មានអាជ្ញាធរណាហានបង្ក្រាបគេឡើយ ព្រោះរូបគេមានខ្សែរនឹងខ្នងបង្អែកធំយ៉ាងរឹងមាំ នឹងមានការគុំរៀមកំហែងដល់អ្នកសារព័ត៌មានណាដែរមកថតផ្តិតយករូបភាព នៅសកម្មភាពក្រុមឈ្មួញដែរដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់នៅកន្លែងរបស់គេដែរកំពុងឈរជើងទៀតផង ។

ការចុះផ្សាយខាងលើនេះក៏ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ ឯកឧត្តមលោកជ្រាបជាព័ត៌មាន និង លោក ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ជាពិសេស លោកបានមើលពីរសកម្មភាព ទង្វើក្រុមឈ្មួញ២នាក់បងប្អូន ដែលចូលទៅដង្ហែរក្បួនឈើជាច្រើនប្រភេទចេញមកពីតំបន់ព្រៃឡង់ឆ្ពោះទៅបណ្ដាខេត្តផ្សេងៗនោះជាពិសេស ជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយ សំអាល់ ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតឲ្យទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរ។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!