ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២៥៧២ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល

ខេត្តកណ្តាល៖ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុង ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២៥៧២ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បន្តថា ផ្លូវបេតុងអាមេប្រវែង ២៥៧២ម៉ែត្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ខេត្តកណ្តាល វាបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស ងាយស្រួល និងចំណេញថវិកា។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកល្វាឯម ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋរបស់យើងទៅចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ និងដូសទី៤ តាមកាលកំណត់។ ទន្ទឹមនឹងនោះ អាជ្ញាធសង្កាត់ ត្រូវជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿង ញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាដើម  ជាពិសេសយុវជន តូ្រវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!