ទាន់ហេតុការណ៍
ទីតាំងល្បែសុីសងអាប៉ោង មួយកន្លែងបើកលេងយ៉ាងរលូន ស្ថិតនៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ អាជ្ញាធរ មានសត្ថកិច្ចមិនទាន់បង្រ្កាប..!=>អបអរសាទរ​ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង...=>ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់=>ខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងខួបទី២២ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ=>ឯកឧត្ដម​ ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ=>អំណោយលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧបត្ថម្ភ​ជូនលោកយាយ ដែលមានជីវភាពទីទាល់ក្រ តាមរយៈ លោ យ៉េង សុធា ចាងហ្វាង អេស ធី ធីវី អនឡាញ(ST TV Online 24H)=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ=>កាសុីណូ ស្លាកយីហោ៣៣ ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ជារៀងរាល់ថ្ងៃ អាជ្ញាធរមូលដ្ឋាន មិនមានវិធានការទប់ស្កាត់..?=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>ប្រជាពលរដ្ឋ​កំពង់ដាក់ការសង្ស័យថា​រោងចក្រស្តុក និងផលិតបារី មួយកន្លែងនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ​សង្ស័យបើកដំណើរការ គ្មានច្បាប់អនុញ្ញាត..?​
0

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពសមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច!

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពសមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច!

នាព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន នាយរងការិយាល័យគីមីសាស្ត្រ មន្ទីរសម្ភារ:បច្ចេកទេស នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលមរណ:ភាព នៅវេលាម៉ោង ២៣:៣២នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចលើកំណាត់ផ្លូវអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ សពតំកល់ធ្វេីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសព និងបាននាំយកនូវបច្ច័យរបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងថវិកាដែលបានមកពីការចូលរួមរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងស្មារតីសាមគ្គីភាព សរុបទាំងអស់ចំនួន ១២,៥៧០,០០០រៀល (ដបពីរលានហាសិបប្រាំពីរមុឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់របស់ លោកនាយឧត្តមសេនីយ៍ ព្រមទាំងក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងបានជូនពរឱ្យជួបតែសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!