ទាន់ហេតុការណ៍
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស
0

ប្រជាពលរដ្ឋក្នុងស្រុកពញាឮ សាទរ ចំពោះការបិទផ្សាយបញ្ចប់នូវទិន្នន័យជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ

ប្រជាពលរដ្ឋក្នុងស្រុកពញាឮ សាទរ ចំពោះការបិទផ្សាយបញ្ចប់នូវទិន្នន័យជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ

ខេត្តកណ្តាល៖ ស្រុកពញាឮ នៃខេត្តកណ្តាល ត្រូវបានប្រកាសបិទផ្សាយបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១៨ភូមិ គឺភូមិថ្នល់ ភូមិចតុទិស ឃុំវិហារលួង ភូមិព្រែកក្តាម១ ភូមិព្រែកក្ដាម២ ឃុំកោះចិន ភូមិខ្លាត្រាំ ភូមិឃ្លាំងស្បែក ភូមិពាមលង្វែក ឃុំកំពង់លួង ភូមិស្លែង ភូមិតាទេព្យ ភូមិត្រពាំងត្រលិត ភូមិពពែ ភូមិតាដៃ ឃុំជ្រៃលាស់ ភូមិស្តុកប្រនួត ភូមិតាពេជ ឃុំឈ្វាំង ភូមិស្រះពោធិ៍ ឃុំផ្សារដែក ភូមិស្តុក ភូមិថ្មី និងភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ សរុបចំនួន១៧ ៣៣៨ក្បាលដី នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេនសាលាស្រុកពញាឮ។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការបិទបញ្ចប់ការវាស់វែងក្បាលដីមានលក្ខណៈជាប្រព័ន្ធ គឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ។ ការចុះបញ្ជីដីធ្លី មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី បានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។

ឯកឧត្តមបានបន្ថែមថា៖ គណៈកម្មការរដ្ឋបាលបានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យក្បាលដីកន្លងមក។ ហើយការបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយរាប់បញ្ចូលទាំងថ្ងៃ ឈប់សម្រាក ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមពិនិត្យមើលទិន្នន័យ បញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ បើផុតកំណត់ខាងលើគណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ ។

ឯកឧត្តមបានបញ្ជាក់ថា៖ ដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកពញាឮរហូតឈានដល់ការបិទផ្សាយបញ្ចប់នេះ មានភាពល្អប្រសើរ ព្រោះអាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋចូលរួមសហការគ្នាបានល្អ ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ស្រុកដែលបាន បិទបញ្ចប់នូវការបិទផ្សាយ ទិន្នន័យក្បាលដី គឺមាន ស្រុកអង្គស្នួល ស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកពញាឮ ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី២៥ សម្រាប់ស្រុកពញាឮ និងជាលើកទី៣០២ សម្រាប់ខេត្តកណ្តាល ហើយការបិទផ្សាយនាពេលនេះមានចំនួន១៨ភូមិស្ថិតនៅឃុំវិហារលួង ឃុំកោះចិន ឃុំកំពង់លួង ឃុំជ្រៃលាស់ ឃុំឈ្វាំង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ មានចំនួន១៧ ៣៣៨ក្បាលដី ៕‍

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!