ទាន់ហេតុការណ៍
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស
0

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន

ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ នារសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងទាំងពីរ។

ពិធីចុះអនុស្សរណៈនាពេលនេះ មានគោលបំណងលើកកម្ពស់កិច្ចសហការ ការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះជំនាញបច្ចេកទេស និងលទ្ធផលស្រាវជ្រាវដែលនឹងជួយកសាងសមត្ថភាពមន្ត្រី និងអ្នកជំនាញរបស់យើង ដើម្បីធានាបាននូវគុណភាពនៃសម្ភារសំណង់ និងផលិតផលសំណង់ ដែលត្រូវប្រើប្រាស់នៅក្នុងវិស័យសំណង់នៃក្រសួងទាំងពីរ។ ជាងនេះទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហាត់ក្នុងមន្ទីរពិសោធន៍ និងការស្រាវជ្រាវរួមគ្នា អនុស្សរណៈនេះក៏នឹងជំរុញការផ្តល់សេវាកម្មដែលមានគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋដែលមានមុខងារបច្ចេកទេសដូចគ្នាលើការងារពិសោធន៍ លើវិស័យជំនាញផ្សេងគ្នា រហូតឈានទៅរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាង មន្ទីរពិសោធន៍ទាំងពីរនេះឡើង ហើយសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំទទួលបន្ទុកដែលជួយជំរុញ ដឹកនាំការងាររៀបចំអនុស្សរណៈនេះ ជាពិសេសមន្ទីរពិសោធន៍ជាតិសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដែលបានសហការរៀបចំអនុស្សរណៈដោយជោគជ័យ ហើយសង្ឃឹមយ៉ាងមុតមាំថា មន្ទីរពិសោធន៍ទាំងពីរនឹងខិតខំសហការគ្នា ដើម្បីជំរុញអនុវត្តតាមខ្លឹមសារដូចមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ ជាពិសសការផ្លាស់ប្ដូរបទពិសោធន៍ និងជំនាញបច្ចេកទេសបំពេញគ្នាទៅវិញទៅមក។

គួរបញ្ជាក់បន្ថែមថា មន្ទីរពិសោធន៍សំណង់ និងសាធារណការ ដំបូងត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ក្រោមគម្រោងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ រហូតមកដល់ឆ្នាំ១៩៩៦ គម្រោងជំនួយនេះត្រូវបានបញ្ចប់ មន្ទីរពិសោធន៍សំណង់ និងសាធារណការ ក៏ត្រូវបានដាក់ឱ្យដំណើរការស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងដាក់ឱ្យចូលជាមន្ទីរពិសោធន៍នេះបានចូលជាសហគ្រាសសាធារណៈរបស់រដ្ឋ ឆ្នាំ១៩៩៧៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!