ទាន់ហេតុការណ៍
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស
0

បែកធ្លាយឯកសាររៀបចំជាប្រព័ន្ធធ្វើស៊ីដីលើភ្នំក្រាំងដីមាសធ្វើកម្មសិទ្ធិ ពីសំណាក់អាជ្ញាធរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង….

បែកធ្លាយឯកសាររៀបចំជាប្រព័ន្ធធ្វើស៊ីដីលើភ្នំក្រាំងដីមាសធ្វើកម្មសិទ្ធិ ពីសំណាក់អាជ្ញាធរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង….

ខេត្តកំពង់ឆ្នាំង៖នៅពេលថ្មីៗនេះមានបណ្ដាញសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធរឿងដីលើភ្នំក្រាំងដីមាស គឺជាសម្បត្តិធនធានធម្មជាតិដែលមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើងត្រូវបានគេចាក់បង្គោលស៊ីម៉ង់ត៍ធ្វើរៀបរបងឥដ្ឋព័ទ្ធទន្ទ្រានយកយ៉ាងសម្បើមដៃយកធ្វើជាកម្មសិទ្ឌិឯកជនយ៉ាងគឃ្លើន ស្ថិតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ព័ត៌មានដែលបានចុះផ្សាយនោះដោយបានសរសេរខ្លឹមសារថា(ធុំក្លិនបញ្ច្រាសខ្យល់ ចេញពីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានការរៀបចំជាប្រព័ន្ធយកដីនៅលើភ្នំក្រាំងដីមាស ដែលជាភ្នំប្រវត្តិសាស្ត្រធ្វើកម្មសិទ្ធិ) ករណីនេះប្រជាពលរដ្ឋស្នើសុំឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់កម្លាំងអធិការកិច្ច បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ខណៈប្រភពពីប្រជាពល រដ្ឋរស់នៅតំបន់នោះបានអោយដឹងថាការធ្វើចាក់បង្គោល និងរៀបចំធ្វើរបង នេះជាការទន្ទ្រានយកដីភ្នំក្រាំងដីមាស ដែលជាភ្នំប្រវត្តិសាស្ត្រនៅលើទឹកដីខេត្តកំពង់ឆ្នាំង។

ដែលភាពមិនប្រក្រតីទាំងនេះ ត្រូវបានបែកធ្លាយមកថាមានបុគ្គលឈ្មោះ សំ សុផល (ហៅគ្រូគង់) រស់នៅខេត្តកំពង់ឆ្នាំង បានបញ្ជានិងឲ្យចាក់បង្គោលស៊ីម៉ង់ត៍ធ្វើរបងឥដ្ឋព័ទ្ធទន្ទ្រានយកដីលើភ្នំក្រាំងដីមាស យូរហើយតែអត់មានអ្នកដឹង.? បើតាមប្រភពព័ត៌មាន បញ្ជាក់ថា សង្ស័យមានការឃុបឃិតគ្នា ក្លែងឯកសារ ប្រព្រឹត្តអំពើពុករលួយ ធើស៊ីដីលើភ្នំក្រាំងដីមាស ដែលស្ថិតក្រោមស្នាដៃ របស់អាជ្ញាធរ ភូមិ.ឃុំ.ស្រុក ដែលហ៊ានចុះហត្ថលេខា លើលិខិត ទិញ,លក់ដីលើភ្នំក្រាំងដីមាសខាងលើនេះ។

ជាមួយគ្នានេះក៍មានប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថាដីដែល លោក សំ សុផល ហៅ គ្រូគង់ កំពុងធ្វើរបងនេះជាដីភ្នំជាដីរបស់រដ្ឋសុទ្ធសាធគឺជាការទន្ទ្រានយកតែម្តងក្រោមរូបភាពត្រូវរ៉ូវគ្នា និងមានអ្នកនៅក្រោយខ្នងចាំសម្របសម្រួល លាក់បាំងតាមបែបដេកដួលរមួលផ្សំគ្រេច។ មិនតែប៉ុណ្ណោះប្រភពដដែលបានឲ្យដឹងទៀតថា ការធ្វើរបងព័ទ្ធយកដីខាងលើនេះ មិនមែនទើបតែធ្វើថ្មីៗនោះទេ គឺមានរយៈពេលយូរមកហើយ តែមិនទាន់ឃើញអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធចុះមកពិនិត្យ ឬមានវិធានការយ៉ាងណានោះឡើយ ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយ និងគោរពរាយការណ៍ គោរពជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានជ្រាបជាព័ត៌មាន និងសូមអំពាវនាវ សូមគោរពស្នើសុំឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ខណ:បែកធ្លាយឯកសាររៀបចំជាប្រព័ន្ធធ្វើស៊ីដីលើភ្នំក្រាំងដីមាសធ្វើកម្មសិទ្ធិ ពីសំណាក់អាជ្ញាធរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សង្ស័យថាមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ.?

សូមបញ្ជាក់ថា ព័ត៌មាន មិនមែនជាភស្តុតាង តែជាតម្រុយឈានទៅរកភស្តុតាង.? ព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!