ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បេីកបវេសនកាល​ឆ្នាំសិក្សាថ្មី ​២០២៤​-២០២៥​ នៅវិទ្យាល័យ​ ហេង​ សំរិន​ ចក​

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជា​អធិបតីបេីក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៤​ និង​២០២៥​ នៅ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ស្ថិត​នៅភូមិ​ទួលស្លែង​ ឃុំចក​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃ​អង្គារ​ ៥កេីត​ ខែ​កត្តិក​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ និង​មាន​ការចូលរួម​ពីសំណាក់​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​ លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ លោក​ លោកស្រី​ អភិបាល​រងស្រុក​អូររាំងឪ​ ក្រុម​ប្រឹក្សា​ឃុំ​ សមាជិក​ក្រុម​ការងារ​ឃុំ​ លោកគ្រូ​ នាយក​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​នៃវិទ្យាល័យហេង​ សំរិន​ ចក​ ចំនួន​ប្រមាណជា​ង​ ១១០០នាក់។

ក្នុង​ឱកាស​បេីក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ នៃ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ពាំនាំ​នូវ​មតិ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជូន​ចំពោះ​អង្គពិធី​ និង​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ នៃ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ។

ឈ្លៀត​ក្នុងពិធី​បេីក​បវេសនកាល​នាឱកាសនេះ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​អាន​នូវ​ សារលិខិត​របស់​ សម្ដេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ សម្រាប់​ការបើកបវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤​ -២០២៥​ ផងដែរ។

ជាថ្មី​ម្ដងទៀត​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បានសម្ដែង​នូវ​សេចក្តី​កោតសរសើរ​ ចំពោះ​ លោក​គ្រូ​ អ្នកគ្រូ​ និង​ សិស្សានុសិស្ស​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ដែល​បាន​ខិតខំ​សិក្សា​ និង​បាន​ប្រឡង​យក​នូវ​ជ័យលាភី​និទ្ទេស​ A ចំនួន​ ០៧រូប​ និងនិទ្ទេស​ B ចំនួន​ ២១រូប​ ជូន​លោកគ្រូ​ អ្នកគ្រូ​ ជាពិសេស​សាលាវិទ្យា​ល័យ​ ហេង​ សំរិន​ ចក​ ជាទី​មោទនៈ​ ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!