ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

តើម្ចាស់ផេក ឈ្មោះ ខោអាវខ្នាតធំ បោះដុំ  រកស៊ីលក់តាមប្រពន្ធ័អនឡាញ រកស៊ីសុច្ចរិតទៀងត្រង់ ដែរឬយ៉ាងណា…

ភ្នំពេញ៖ រឿងថ្មីប្លែកទៀតហើយ អ្នករកស៊ី លក់តាមប្រព័ន្ធអនឡាញ ដែលមាន account facebook page ឈ្មោះ ខោអាវ ខ្នាតធំ បោះដុំ ត្រូវបានអតិថិជនធ្វើការកម្មង់តាមរយៈការឡាយផេកខាងលើ បានកម្មង់ទិញ ខោអាវ  ពិតជាហួសចិត្តទៅលើម្ចាស់ផេក ឈ្មោះ ខោអាវខ្នាតធំ បោះដុំ ដែលអតិចិជន បានចាញ់លុយ ៊ឱ្យហើយមិនបានទទួលរបស់បែរជាទទួលបាន តែនូវពាក្យអសុរោះនិងជេប្រមាថ មើលងាយដល់ម្តាយអតិថិជនទៅវិញ?   មហាជនជាច្រើនកំពុងតែអស់ជំនឿទៅលើ បុគ្គលដែលលក់ តាមអនឡាញ តែងតែរកស៊ីធ្វើឱ្យប៉ះពាល់ដល់ ដំណើរការចរន្តសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកំពុងខិតខំបន្តការអភិវឌ្ឍន៍និងបន្តជំរុញសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ។
មិនត្រឹមតែប៉ុណ្ណោះអ្នកលក់តាមអនឡាញមួយចំនួន ដែលកំពុងធ្វើខ្លួន ហ្នឹងបានប្រើនៅទង្វើអសីលធម៌ប៉ះពាល់ដល់សង្គមជាតិ នឹងអាចឈានដល់ការបាត់បង់នូវកាតព្វកិច្ច ពន្ធចំណូលរបស់រដ្ឋផងដែរ។

នេះបើយោងតាមអតិថិជនដែលបានកម្មង់ទិញ អ្នកលក់អនឡាញដែលមាន account facebook page (ខោអាវ ខ្នាតធំ បោះដុំ) បានផ្ដល់ប្រភពព័ត៌មានបានដឹងបន្ថែមទៀតថា អស់រយះពេលជាងមួយខែកន្លះមកហើយ នៅពេលម្ចាស់កម្មង់សួរនាំទៅ ស្រាប់តែម្ចាស់ផេកខាងលើ ដូចជាមានការក្តៅក្រហាយក៍ដកចេញពីក្នុងគ្រុបរួចហើយក៍ ឆាតមក ជេប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់ម្តាយអ្នកកាម្មង់ទិញទៅវិញ ។  មិនគួរណាអ្នករកស៊ីតាមអនឡាញម្ចាស់ផេក ឈ្មោះខោអាវខ្នាតធំ បោះដុំ បានប្រើពាក្យអសុរោះមកលើអតិថិជន គ្មានសីលធម៌និងវិជ្ជាជីវៈ សមជាអ្នករកស៊ីដោយសុច្ចរិតត្រឹមត្រូវនោះឡើយ ។

ជាធម្មតាទេ អ្នកលក់អ្វីក៏ដោយត្រូវគិតថា អតិថិជនគឺ ជាថៅកែរបស់អ្នកលក់ មិនត្រូវគិតអតិថិជនគឺជាខ្ញុំកញ្ជះ របស់អ្នកលក់នោះឡើយ។

អតិថិជនកម្មង់អស់លុយហើយមិនបានរបស់ត្រូវ អ្នកលក់តាមអនឡាញខាងលើ បានប្រើរពាក្យអសុរោះ ប្រមាថដល់ម្តាយទៀត អតិថិជនរូបណាដែលគេមិនឈឺចាប់ ដោយសារតែសម្ដីរបស់អ្នកលក់ មិនចង់បាននូវអតិថិជនយូរអង្វែងហើយទង្វើមួយមិនគួរណាអ្នករកស៊ីលក់ដូរធ្វើមកលើអតិថិជន ឬអ្នកទិញអីវ៉ាន់យ៉ាងដូច្នេះនោះទេ។

ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជន ដែលធ្លាប់បាន ចាញ់បោក អ្នកលក់តាមប្រពន្ធ័ អនឡាញ មួយចំនួនស្នើសុំដល់ សមត្ថកិច្ចមន្ត្រីពាក់ព័ន្ធ ជាពិសេសដល់ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងជនខិលខូចរូបណា ដែលតែងតែភូតកុហក់ បោកប្រាស់ប្រជាពលរដ្ឋ។

✓គួររំលឹកផងដែរថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ហើយ ដែលតែងតែបានចាញ់បោក អ្នកលក់តាមរយៈបណ្ដាញសង្គម អនឡាញមួយចំនួន អោយដាក់លុយជាមុន ហើយមិនយករបស់អោយ ខ្លះទៀតយករបស់មកអោយតែ មិនបានទៅតាមអ្វីដែរអតិថិជនបានកម្មង់នោះឡើយ ពេលចង់សួរនាំ ទូរស័ព្ទខលចូលតែមិនលើក   ហើយក៏មានអ្នកលក់អនឡាញមួយចំនួនក៏គេមាន ភាពច្បាស់លាស់ត្រឹមត្រូវ ហ៊ានស៊ីហ៊ានសងជាមួយអតិថិជន តាមអ្វីដែលអតិថិជនបានកម្មង់ទិញរបស់ខ្លួនផងដែរ។

-អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺជុំវិញអត្ថបទដែលបានចុះផ្សាយខាងលើ ពីម្ចាស់ផេក រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីពីច្បាប់សារព័ត៌មាន នៅកម្ពុជា៕
-អត្ថបទដោយ: ខ្លឹមមាន…

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!