ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្ដមបណ្ឌិត ជា ដែន អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការ បណ្តាញសង្គម និងប្រព័ន្ធគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ ឯកឧត្ដបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សា សមាគមទីផ្សារកម្ពុជា បានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការ បណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ និងប្រព័ន្ធគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការចូលរួមពី ប្រធានសមាគម ចំនួន ២៦ សមាគម និងសមាជិក សមាជិកា ប្រមាណជាង ១០០នាក់ ដែលប្រព្រឹត្ដទៅនៅភោជនីយដ្ឋាន The Ming Palace នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។

ជាមតិចំណាប់អារម្មណ៍ ក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ និងប្រព័ន្ធគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ឯកឧត្ដមបណ្ឌិត ជា ដែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានខិតខំរៀបចំនូវព្រឹត្តិការណ៏នេះឡើង ក្នុងទិសដៅគាំទ្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅលើការចូលរួមចំណែកកៀរគរសមាគមនានា ដើម្បីចុះឈ្មោះ សមាជិក សមាជិកា និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធគ្រប់គ្រងសមាជិក ដែលស្របតាមគោលការណ៍អភិវឌ្ឍន៍របស់ថ្នាក់ជាតិ និងជាពិសេស លើការចូលរួមបណ្ដុះបណ្ដាលចំណេះដឹង ជំនាញ និងការផ្សព្វផ្សាយព័ត៌មានលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្ដមបណ្ឌិត​បានបន្ដទៀតថា ការបង្កើតបណ្ដាញសង្គមជាផ្លូវការនាពេលនេះ ជាការចូលរួមបង្ហាញនូវសកម្មភាពអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរ តាមផ្ទះ តាមផ្សារ តាមផ្លូវ និងបណ្ដាអាជីវកម្មនានា ទៅកាន់ទីផ្សារ ជាការបង្កឱ្យមានភាពទទួលបាននូវដំណឹង និងមានទីផ្សារលើទិន្នផល ដែលអ្នកក្រៅប្រព័ន្ធប្រមូលបាន តាមរដូវកាល និងតាមការផលិត។ បណ្ដាញសង្គមដែលសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកយកមកអនុវត្ដនាពេលនេះ ដែលមានដូចជា​(Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok គឺពិតជាដើរតួរយ៉ាងសំខាន់លើការផ្សព្វផ្សាយដើម្បីជម្រុញឱ្យមានការចាប់អារម្មណ៍បានលឿន រហ័ស ដល់ភាគីដែលមានចំណាប់អារម្មណ៍ប្រើប្រាស់ ឬ ចែកចាយបន្ដ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!