ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល
0

កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក

កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្ដមអគ្គលេខាធិការនៃអង្គការ SCO បានសម្តែងការពេញចិត្ត​ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងអង្គការ SCO​ និងកម្ពុជា លើវិស័យជាច្រើន​ នាពេលកន្លងមក។ ឯកឧត្ដមក៏បានរំឭកអំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត SCO មកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០២៣។

ជាការឆ្លើយតប, សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការ SCO នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ SCO ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត​ ចូលរួមយ៉ាងសកម្ម ក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតSCO ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវ, យុត្តិធម៌, តម្លាភាព និងភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ, សម្តេចធិបតីជឿជាក់ថា​ អង្គការ SCO នឹងបន្តបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​ មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា​ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងឆ្នាំ២០២៨ ខាងមុខ។

សម្តេចធិបតី និង​ ឯកឧត្ដមអគ្គលេខាធិការ ក៏បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍, ឯកឧត្ដមអគ្គលេខាធិការ បានជម្រាបជូនសម្តេចធិបតីថា អង្គការ SCO នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ នៅខេត្តហៃណាន ប្រទេសចិន នាពេលខាងមុខ ហើយអង្គការ SCO នឹងអញ្ជើញកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ, កម្ពុជានឹងអាចបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់គណៈប្រតិភូជាន់ខ្ពស់តំណាងរដ្ឋាភិបាល, វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើន ដែលអញ្ជើញមកពីបណ្តាប្រទេសនានា។ ក្នុងវិស័យសន្តិសុខ, សម្ដេចធិបតី បានគូសបញ្ជាក់ថា វិស័យនេះមានសារៈសំខាន់ខ្លាំង ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងន័យនេះ, អង្គការ SCO បានស្វែងយល់ច្បាស់ពីតម្រូវការចាំបាច់ទាំងនេះ ហើយអង្គការ SCO ក៏មានក្រុមការងារជំនាញលើការងារសន្តិសុខ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា (Cybercrime) ផងដែរ។ អាស្រ័យហេតុនេះ, ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធទៅវិញទៅមក នឹងអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!