ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ(៩.អឹមសុី)9MC ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ.!

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ(៩.អឹមសុី)9MC ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ.!

ភ្នំពេញ​៖នាថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាល​នៃគណៈអភិបាល​ខណ្ឌ បានអញ្ជើញចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់រៀបរយ (ហាមរថយន្តធំៗចតលេីចិញ្ចេីមផ្លូវ) ឃ្លាំងស្តុក និងចែកចាយទំនិញ ផ្លូវ៩អឹមសុី (ទីលានចាក់សំរាមចាស់) ស្ថិតនៅភូមិដំណាក់ធំ និងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានសមាសភាពចូលរួម៖
-គណ:នាយកខណ្ឌ
-អធិការរងនគរបាលខណ្ឌមានជ័យ
-កងរាជអាវុធហត្ថខណ្ឌមានជ័យ
-កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ
-ចៅសង្កាត់ស្ទឹងមានជ័យទី២
-ប៉ុស្តិ៍នគរបាល​រដ្ឋបាលស្ទឹងមានជ័យទី២
-និងលោក-លោកស្រីជាម្ចាស់ឃ្លាំងមានចំនួន ១០ទីតាំង រួមមាន៖
១-លោក ហុង សិត្ថា ភេទប្រុស ឃ្លាំងស្តុកសម្ភារៈអគ្គិសនី
២-លោក ស៊ិន វ៉ាន់នី ភេទប្រុស ឃ្លាំងប៉េ០៣(ប៉េសូន្យ បី)
៣-លោក ឯម រដ្ឋា ភេទប្រុស ឃ្លាំងការ៉ូ
៤-លោក ជាន វណ្ណឆៃ ឃ្លាំងភេសជ្ជៈ
៥.លោកស្រី ម៉ារិន ខាន់ណារ៉ា ភេទស្រី ឃ្លាំងនំគ្រប់មុខ
៦-លោក រាម សារិន ភេទប្រុស ឃ្លាំងដាក់ឡាន
៧-លោក​ តែ ផល្លា ភេទប្រុស ឃ្លាំងការ៉ូ
៨-លោក ផល សិទ្ធ ភេទប្រុស ឃ្លាំង០៦(សូន្យប្រាំមួយ)
៩-លោក ម៉ែន ស្រ៊ុន ឃ្លាំងខោអាវជជុះ
១០-ឈាង វ៉ា ឃ្លាំងការ៉ូ។

ក្រោយពីជួបជុំគ្នាលោកអភិបាល បានធ្វើការណែនាំដូចខាងក្រោម៖
១.ម្ចាស់ទីតាំងត្រូវណែនាំដល់អ្នកបើកបររថយន្ដ មិនត្រូវឈប់ ឬចតយានយន្តគ្រប់ប្រភេទ នៅលើដងផ្លូវ។​
២.មិនអនុញ្ញាតឲ្យផ្ទេរអីវ៉ាន់ ពីរថយន្តមួយទៅរថយន្តមួយ នៅលើដងផ្លូវ។​
៣.មិនអនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូលខុសពេលវេលាកំណត់របស់សាលារាជធានីភ្នំពេញ។​
៤.ត្រូវថែរក្សាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់មុខឃ្លាំងរបស់ខ្លួនឲ្យបានស្អាតជាប់ជាប្រចាំ ។
៥.រៀបចំកម្លាំងប្រជាការពារសង្កាត់ និងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ដាក់ប៉ារ៉ាស់គោលដៅយាមប្រចាំការជាប់ជាប្រចាំ នៅចំណុចច្រកចូល (ផ្លូវទីលានចាក់សំរាមចាស់) ហាមមិនឱ្យរថយន្តធុនធ្ងន់ចរាចណ៍ទេ។

ក្រោយពីបានទទួលការណែនាំពី លោកអភិបាល រួចមក លោក-លោកស្រី ម្ចាស់ និងតំណាងម្ចាស់ទីតាំងឃ្លាំងខាងលើ បានឯកភាពទទួលយក​ និងសន្យាអនុវត្តតាមការណែនាំខាងលើ ក្នុងករណីមិនគោរពតាមការណែនាំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ដោយបានផ្តិតមេដៃស្តាំទុកជាភស្តុតាង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!