ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យដឹកនាំកម្លាំងគណៈ​បញ្ជាការឯកភាពខណ្ឌ សហការជាមួយលោក គង់ វុធ្ធី អនុប្រធាន ក.ប.ប រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ឃ្លាំងបង្កកសាច់ ចំនួន០២ទីតាំង​..

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យដឹកនាំកម្លាំងគណៈ​បញ្ជាការឯកភាពខណ្ឌ សហការជាមួយលោក គង់ វុធ្ធី អនុប្រធាន ក.ប.ប រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ឃ្លាំងបង្កកសាច់ ចំនួន០២ទីតាំង​..

ភ្នំពេញ​៖នាថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោងប្រាំបួន និងហាសិបនាទី(០៩.៥០នាទី) ដោយទទួលបាន គោលការណ៍ដឹកនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធា អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ និងដោយមានការសម្របសម្រួលពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ឃ្លាំងបង្កកសាច់ ចំនួន០២ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុង​កិច្ចចុះប្រតិបត្តិការនេះ សមាសភាពចូលរួមមាន៖
១. លោក ឌី សុខខែម អភិបាលរងខណ្ឌមានជ័យ។​
២.លោក ជា វង្សចិន្ដា នាយករដ្ឋបាលខណ្ឌមានជ័យ។​
៣.លោក វ.ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ។​
៤. លោក វ.ទោ យូ សាខន មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ។​
៥. លោក គង់ វុទ្ធី អនុប្រធាន ក.ប.ប រាជធាន៏ភ្នំពេញ​។​
៦. លោក លី ណៃសៀន ប្រធានការិយ៉ាលយ័សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍​។​
៧. លោក បែន ថានិត អនុប្រធាន ការិយ៉ាលយ័សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍​។​
៨. លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យ៣។​
៩. លោក វ.ត្រី ឯម ភារី នាយប៉ុស្តិ៍នគបាលស្ទឹងមានជ័យ៣។​
១០. លោក យូ សុភី មេភូមិ​ឫស្សី​២​។​
១១. លោក SHEN JUN ZHE បុគ្គលិកឃ្លាំង។​
ឃ្លាំងស្តុកទំនិញ និងសាច់បង្កកទី១
ឃើញថា ទំណិញ នឹងសាច់បង្កកទាំងនោះនាំមកពីប្រទេសចិន តែយ៉ាងណានោះចំពោះទីតាំងទី១ ត្រូវបានអាជ្ញាធរខណ្ឌ និង មន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើរបាយការណ៍ និង កំពុងត្រួតពិនិត្យគុណភាព ដើម្បីធានាបាននូវគុណភាព ជៀសវាងការនាំចូលនូវប្រភេទសាច់ និង គ្រឿងទេស ដែលគ្មានគុណភាពខូចគុណភាព នាំអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ព្រមទាំងស្រាវជ្រាវតាមដានប្រភពនៃការនាំចូលបន្ថែមទៀត ។
ដោយឡែកទីតាំងទី២ ក៏ស្ថិតនៅក្នុងទឹកដីភូមិឬស្សី ២ សង្កាត់ស្ទឹងមានជ័យ៣ ដូចគ្នា ក្នុងនោះអាជ្ញាធរខណ្ឌ និង មន្រ្តីជំនាញ រកឃើញប្រភេទសាច់បង្កក និង គ្រឿងក្នុងមាន់ ស្លាប់មាន់ ជើងមាន់ សាច់ទា ដែលម្ចាស់ទីតាំងជាជនជាតិខ្មែរ ។ ដោយអាជ្ញាធរ និង សមត្ថកិច្ច មន្ត្រីជំនាញ បានដាក់ការសង្ស័យថាជាសាច់បង្កក ដែលនាំចូលពីប្រទេសថៃ ទើបអាជ្ញាធរ សមត្ថកិច្ច និង មន្ត្រីជំនាញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបិទកិបសៀលឃ្លុំបេ ទីតាំងស្ដុកសាច់បង្កក់មួយនេះ និង បានយកសាច់បង្កកមួយចំនួន ទៅធ្វើការត្រួតពិនិត្យគុណភាព ដោយមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនបុរសម្នាក់ដែលជា ម្ចាស់ទីតាំងស្ដុកសាច់បង្កកខាងលើ យកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ទៅតាមនិតិវិធីបន្ត ។

សូមបញ្ជាក់ថាប្រភេទសាច់បង្កក់ ទាំងពីរទីតាំងខាងលើ មន្ត្រីជំនាញកំពុងតាមដានធ្វើការត្រួតពិនិត្យ ទាំងគុណភាព និងប្រភពនាំចូល ចំពោះ លទ្ធផល យ៉ាងណាៗនោះ អង្គភាពយើងខ្ញុំ និងធ្វើការផ្សព្វផ្សាយជម្រាបជូននាពេលក្រោយជាបន្តទៀត។សូមអរគុណ​!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!