ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល
0

អភិបាល​ខេត្តប៉ៃលិន ចុះពិ​និត្យមើល​ការបង្ករប​ង្កើនផ​លដំណាំស្រូវ និង​កសិផល​បន្លែផ្លែឈើ ផ្គត់​ផ្គង់​ទីផ្សា​រក្នុងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេ​ស ធានាបា​ននូវតម្លៃទីផ្សារ ​សមរម្យ និងគុណភាព ប្រកប​ដោយ​ទំនុកចិត្ត

អភិបាល​ខេត្តប៉ៃលិន ចុះពិ​និត្យមើល​ការបង្ករប​ង្កើនផ​លដំណាំស្រូវ និង​កសិផល​បន្លែផ្លែឈើ ផ្គត់​ផ្គង់​ទីផ្សា​រក្នុងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេ​ស ធានាបា​ននូវតម្លៃទីផ្សារ ​សមរម្យ និងគុណភាព ប្រកប​ដោយ​ទំនុកចិត្ត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន៖ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អ​​ភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន នា​ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២​៥ បានអញ្ជើញ​ដឹកនាំមន្ត្រី​ជំនាញ និងក្រុម​ការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការ​បង្ករបង្កើ​នផល ដំណាំ​ស្រូវ និងបន្លែផ្លែឈើ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើក​ទឹកចិត្តដល់​ប្រជាកសិករ​ធ្វើ​ការផ​លិ​តឱ្យបា​នច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំ​ចេញក្រៅប្រទេស ដែលធានា​បាន​នូវត​ម្លៃស​មរម្យ និងគុ​ណភាព តាម​បែបធម្មជាតិ​ ប្រកប​ដោយទំនុកចិត្ត មិនប៉ៈពា​ល់ដល់សុខភាព។

លោក​ជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន​ បានមានប្រ​សាសន៍​លើកឡើងថា៖ បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ា​ណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ធ្វើការបណ្តុះបណ្តា​លដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់​អ្នកជំនាញ​ទៅបណ្តុះ​បណ្តាលដល់​មូលដ្ឋានផ្ទាល់​តែម្តង គឺធ្វើយ៉ាងណាឱ្យការ​ដាំដុះរបស់បងប្អូន ប្រ​ជាកសិករ ទទួលបា​នទិន្នផលច្រើន ចំ​ណាយលើការផលិតតិច និង​មាន សុវត្ថិភាព ដល់អ្នកប្រើប្រា​ស់ក៏ដូច​ជាអ្នកដាំផ្ទាល់ ជាពិសេស ​ផលិតកសិផ​លទាំងបរិមា​ណ និងគុណភាព ទៅតាមតម្រូវ​ការទីផ្សារក្នុ​ងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេស ។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រ​សាសន៍បន្តថា៖ នៅ​ខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈ​គម្រោង ជំរុញទីផ្សារស​ម្រាប់កសិ​កម្មខ្នាតតូច ​ហៅកាត់​ថា អេមស៍ ក៍បានរៀបចំ ជាប​ណ្តុំផលិត​ផលក្នុងស្រុក តាមបែ​បធម្មជា​តិ ដើម្បីជំរុញឱ្យបងប្អូន​ប្រជាក​សិករយើង បង្កើនការចិញ្ចឹម និងកា​រដាំដុះបន្ថែមទៀត ក្នុង​ការផ្គត់ផ្គង់អោ​យបានទាន់​ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងត​ម្លៃមួយស​មរម្យ ជាស​វាងកា​រផលិត ដែលគ្មានគុ​ណភាព និង​មិនមា​នទីផ្សារ ​ហើយជាក់ស្តែងប​ច្ចុប្បន្ននេះ ខេត្តប៉ៃលិន បើ​ទោះ​បី​ជា​ច្រ​កទ្វារព្រំ​អន្តរជា​តិកម្ពុជា-​ថៃត្រូវបា​នបិទ តែមា​នក្រុមហ៊ុន​ជាច្រើន កំពុងទ​ទួលទិ​ញ បន្លែ​ ផ្លែឈើ​ និ​ងកសិផលផ្សេងៗទៀត​ ដើម្បីធ្វើកា​រវេចខ្ចប់និងសម្ងួត សម្រាប់នាំ​ចេញ យកទៅលក់នៅ ក្រៅប្រទេស ដូចជា ប្រទេស​ចិន ប្រទេសវៀតណាម សហគ​មន៍អឺរុប និង​សហរដ្ឋអាមេ​រិកជាដើម។

នៅក្នុងឱ​កាសនោះ​ផងដែរ ដើម្បីជាការ​លើកទឹកចិត្តដល់ប្រជា​កសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃ​លិន ក៏បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោ​យពួកគាត់ ប​ង្កើនការដាំ​ដុះបន្លែ សរីរាង្គអោ​យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹ​ងជួយរកទីផ្សារជូនបងប្អូន ។

បើតាមកា​របញ្ជាក់រប​ស់មន្ត្រីជំនាញ៖ ដោ​យសារគុណ​ភាព នៃ​ការផ​លិត​បច្ចុប្បន្ន​ទីផ្សារ​បន្លែផ្លែឈើ និងស្រូវ នៅខេត្តប៉ៃ​លិន មានស្ថា​នភាពល្អប្រ​សើជាងឆ្នាំកន្លងទៅ ព្រោះពេល​ដែលកសិ​ករផលិត​បាន គឺមានឈ្មួញ​កណ្តាល​មក ប្រមូល ទិញយ​កអស់ៗ ក្នុងតម្លៃសម​រម្យ ហើយមានពេល​ខ្លះប្រជា​កសិករ សឹងតែផ​លិតមិ​នទាន់សម្រាប់បំ​ពេញតម្រូវកា​រ ទីផ្សារ ថែមទៀតផង ដោយក្នុងនោះ​បន្លែផ្លែឈើ ដែ​លផលិ​តបាន ក្រៅតែពី​លក់ក្នុងមូ​លដ្ឋាន គឺមួយ​ចំនួនធំត្រូវនាំចេញ ទៅផ្គត់ផ្គង់ ទីផ្សារនៅ​ឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាម​ផ្សារទំនើប នានាផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!