ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

លោក សេង គន្ធ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ​មានជ័យ និងភរិយា អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារអគ្គិភ័យចំនួន១២គ្រួសារ ស្ថិតនៅ​ក្បែគល់ស្ពានមរតក សម្ដេចតេជោ សង្កាត់​ចក្រអង្រែ​លើ..!

លោក សេង គន្ធ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ​មានជ័យ និងភរិយា អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារអគ្គិភ័យចំនួន១២គ្រួសារ ស្ថិតនៅ​ក្បែគល់ស្ពានមរតក សម្ដេចតេជោ សង្កាត់​ចក្រអង្រែ​លើ..!

នារសៀលថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយមានការចង្អុលបង្ហាញ​ពី​ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីផងនោះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាខណ្ឌ​មានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានដឹកនាំមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌមានជ័យ និងលោក​ កែវ សាវឿន​ ចៅសង្កាត់ចាក់អង្រែលេី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារអគ្គិភ័យឆាបឆេះចំនួន ១២ខ្នងផ្ទះ នាព្រឹកថ្ងៃដដែល ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អំណោយដែលបានយកទៅឧបត្ថម្ភក្នុង០១គ្រួសាររួមមាន៖ថវិកាចំនួន៨០.០០០០៛(ប៉ែតសិបម៉ឺនរៀល).អង្ករ ចំនួន២បេ ទម្ងន់៥០គីឡូក្រាម, មី ១កេស ទឹកស៊ីអៀវ ១យួរ, ទឹកត្រី ១យួរ, តង់ និងស័ង្កសីមួយចំនួន ។

នាឱកាសនោះដែរ​លោក សេង គន្ធ បានបញ្ជាក់ថា អំណោយ​ទាំងនេះគឺជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ទោះបីអំណោយនេះតិចតួចស្ដួចស្ដើងក្ដីក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយផ្នែកផងដែរ។​

ឈ្លៀតក្នុងឱកាសនោះដែរ លោក សេង គន្ធ បានសំដែងនូវការសោកស្តាយ ជាពន់ពេក ចំពោះករណីដែលរងផលប៉ះពាល់ដោយសារអគ្គិភ័យនេះ ធ្វើអោយបងប្អូនខូចខាតផ្ទះសំបែង បាត់បង់ទ្រព្យសម្បត្តិជាដើម លោកអភិបាលបាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អោយមានការប្រុងប្រយត្ន័អោយបានខ្ពស់ ត្រូវទុកដាក់របស់ដែលអាចបង្កអោយមានអគ្គីភ័យ អោយល្អ ជៀសវាង កើតមានអគ្គីភ័យ ជាយថាហេតុ។

សូមបញ្ជាក់ថា ករណីអគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋទាំង១២គ្រួសារនេះ កើតឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​៕សូមអរគុណ!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!