ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

ឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ពិធីបើកបវេសនកាល នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយនៃការសិក្សា និងជាជំហានបន្តទៅមុខមួយជំហានទៀត សម្រាប់ក្មួយៗសិស្សានុសិស្សគ្រប់រូប ឆ្ពោះទៅរកចំណេះដឹង បំណិនជីវិត ជំនាញថ្មីៗ ព្រមទាំងជាឱកាសក្នុងការបង្កើតមិត្តភក្តិថ្មី ប្រកបដោយការគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់មាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មិនមែនគ្រាន់តែជាគ្រឹះស្ថានសិក្សាធម្មតានោះទេ ប៉ុន្តែគឺជាផ្ទះទីពីរ ជាទីស្ថានដ៏សុខសាន្ត និងកក់ក្តៅមួយពោរពេញទៅដោយក្តីស្រឡាញ់ ការយល់ចិត្ត និងជាមជ្ឈមណ្ឌលបណ្តុះពន្លកសក្តានុពល ទេពកោសល្យ និងសមត្ថភាព ដល់ក្មួយៗដែលជួបប្រទះការលំបាកក្នុងការសិក្សា ដើម្បីមានឱកាសទទួលបានការ បណ្តុះបណ្តាល អភិវឌ្ឍខ្លួន និងលូតលាស់ ដូចក្មួយៗសិស្សានុសិស្សដទៃដែរ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះការខិតខំ និងការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គ្រប់រូប ដែលបានខិតខំផ្តល់មជ្ឈដ្ឋានអប់រំប្រកបដោយបរិយាបន្នមួយ ដល់ក្មួយៗដែលមានពិការភាពសតិបញ្ញា និងជំងឺអូទីសឹម។ ការខិតខំ របស់លោកគ្រូ អ្នកគ្រូ ទាមទារមិនត្រឹមតែជំនាញគរុកោសល្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ នូវបេះដូងដ៏ធំធេង ប្រកបដោយការអត់ធ្មត់ សេចក្តីមេត្តាករុណា និងការយល់ចិត្តក្មួយៗ សិស្សានុសិស្សដោយជ្រាលជ្រៅ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ប្រកបដោយភាពសប្បាយរីករាយ តាមរយៈការលេង តន្ត្រី សិល្បៈ ឬកីឡា និងស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួន។ ជាពិសេសចំពោះមាតាបិតា អាណាព្យាបាល សូមបង្កើតបរិយាកាសល្អនៅផ្ទះ និងខិតខំបង្ហាត់បង្រៀនជម្រុញក្មួយៗជាកូន ឱ្យចេះជួយធ្វើការងារផ្ទះ ការរៀបចំខ្លួន និងការនិយាយស្តីជាដើម សូមផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់កូនជានិច្ច និងរក្សាទំនាក់ទំនងជាប់ជិតស្និទ្ធ ជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការតម្រង់ទិសកូនទៅកាន់ទេពកោសល្យជំនាញរបស់ពួកគេ។

សូមបញ្ជាក់ផងដែរថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានសិស្សចំនួន៣៥០នាក់ ស្រី ៧៧នាក់ ក្នុងនោះសិស្សកម្រិតមត្តេយ្យមូលដ្ឋានចំនួន ១៣០នាក់ ស្រី ៣៣នាក់ កម្រិតមត្តេយ្យសិក្សាចំនួន ៧២នាក់ ស្រី ១៤នាក់ និងកម្រិតបឋមសិក្សាចំនួន១៤៨ នាក់ ស្រី៣០នាក់។ សាលាមានគ្រូង្រៀនក្របខ័ណ្ឌពិសេសចំនួន៣៥នាក់ ស្រី ១៨នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាពិសេស ចំនួន៣៣នាក់ ស្រី ១៨នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៥នាក់ ស្រី៤ នាក់ គ្រូបង្រៀន និងបុគ្គលិកស្ម័គ្រចិត្តចំនួន ២៦នាក់ ស្រី ១៣នាក់ សរុបចំនួន ៩៩ នាក់ ស្រី ៥៤ នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!