ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការរៀបចំឯកសារទស្សនាទាន សម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការរៀបចំឯកសារទស្សនាទាន សម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន

ភ្នំពេញ ៖ កិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការរៀបចំឯកសារទស្សនាទាន សម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលប្រជុំទីស្តីការក្រសួង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ តំណាង គណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (គ.ប.ក.) របស់ក្រសួងព័ត៌មាន បានជម្រាបជូនពីដំណើរការរៀបចំឯកសារក្របខណ្ឌ ទស្សនទានស្តីពីការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងគោលបំណងដើម្បីធានានូវស្ថេរភាពលំហព័ត៌មាន និងសន្តិសុខព័ត៌មាន,ធានាបាននូវការគ្រប់គ្រងសាធារណមតិជាតិ និងអន្តរជាតិ,ធានាដល់សណ្តាប់ធ្នាប់សារព័ត៌មាន សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារវាយតម្លៃផលប៉ះពាល់ លិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា បានលើកឡើងពីស្ថានភាពនៃការអនុវត្ត និងការ វាយតម្លៃការរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥។ ការសិក្សា និងរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មានគោលបំណងដើម្បី៖ ធានាភាពសមស្របនឹងបរិបទសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសក្នុងយុគសម័យ ឌីជីថល និងបញ្ញាសិប្បនិម្មិត បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងលើកកម្ពស់សេរីភាព សារព័ត៌មាន ដោយផ្អែកលើទំនួលខុសត្រូវវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម និងគោលការណ៍ប្រកបដោយចីរភាព បង្កើតមូលដ្ឋានបន្ថែមសម្រាប់ការអនុវត្ត និងការត្រួតពិនិត្យសកម្មភាពសារព័ត៌មាន ដើម្បីធានាបាននូវភាពជាក់លាក់ និងជំនឿជឿជាក់សម្រាប់ប្រជាពលរដ្ឋ គាំទ្រគោលនយោបាយរដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរទៅសេដ្ឋកិច្ចឌីជីថល និងការកែលម្អរបបគ្រប់គ្រងព័ត៌មានសាធារណៈ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ ការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញដោយមិនមានការធ្វើវិសោធនកម្មច្បាប់ចាស់ទេ ប៉ុន្តែការធ្វើច្បាប់ថ្មីគឺមិនចោលច្បាប់ចាស់នោះដែរ ទុកច្បាប់ចាស់ជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនូវច្បាប់ថ្មី ។

ការធ្វើច្បាប់ថ្មីនេះឡើងស្របតាមការវិវត្តនៃសង្គម និងបច្ចេកវិទ្យា លើកកម្ពស់ប្រសិទ្ធិភាពគ្រប់គ្រង សង្គតិភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តជាតិ និងគោលការណ៍អន្តរជាតិ។

កិច្ចការងារដ៏សំខាន់នេះ ធ្វើឡើងក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័ស ទាំងនៅក្នុងនិងក្រៅ ប្រទេស ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ចាំបាច់ត្រូវមានការធ្វើបច្ចុប្បន្នភាពឱ្យស្របតាមការវិវិត្តនៃសកល ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន ៕ ដោយ៖ ទទក

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!