ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល
0

ប្រជាកសិករ បងប្អូនជនជាតិដើមភាគតិច នាំគ្នារែងយកមាសដោយដៃ តាមរបៀបធម្មជាតិ តែពេលនេះ មានថៅកែខ្មែរ ម្នាក់យកម៉ាស៊ីន មកបូមយកមាសទៅវិញ..?(វគ្គ១)

ប្រជាកសិករ បងប្អូនជនជាតិដើមភាគតិច នាំគ្នារែងយកមាសដោយដៃ តាមរបៀបធម្មជាតិ តែពេលនេះ មានថៅកែខ្មែរ ម្នាក់យកម៉ាស៊ីន មកបូមយកមាសទៅវិញ..?(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគិរី៖កន្លងមកក៏ដូចជាបច្ចុប្បន្ន ក្រោយពីប្រមូលផលកសិកម្មរួច ប្រជាកសិករ បងប្អូនជនជាតិដើមភាគតិចរបស់យើងនៅ ភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ តែងតែនាំគ្នាទៅកាយដីតាមមាត់អូរ តាងើល រួចយកអាចម៏ដីដាក់ចូលឆាងម៉ាង ហ្នឹងរែងចុះរែងឡើង ដោយប្រើកម្លាំងពលកម្ម តាមរបៀបធម្មជាតិ ជាប្រពៃណីតាំងពីដូនតារៀងមក។តែពេលសម័យជឿនលឿនគេឃើញ មួយរយៈនេះ មានថៅកែខ្មែរ ម្នាក់ដែលជាអ្នកមានលុយ បានយកម៉ាស៊ីន ចំនួន 2 គ្រឿង និងរៀបចំឧបករណ៍មានដូចជា កញ្ច្រែង រែងមាសខ្នាតធំ ទុយយោបូមយករ៉ែមាស ព្រមទាំងឧបករណ៍ជាច្រើន ដើម្បី ផលិតយករ៉ែមាសពីក្នុងដី ។

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធទៅ នឹងករណីខាងលើ ក្រុមការងារអ្នកសារព័ត៌មានយើង ជាច្រើនអ្នក បានចុះទៅដល់ចំណុច អូរតាងើយ ដែលប្រជាពលរដ្ឋបានរាយការណ៍ ក៏បានឃើញពិតប្រាកដមែន ហើយក្រុមអ្នកសារព័ត៌មាន​បានថតផ្តិតយកឧបករណ៍ និងសម្ភារៈបទល្មើសខុសច្បាប់ ទាំងអស់នេះដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំលោកបានជ្រាបផងដែរ ហើយក្រុមអ្នកសារព័ត៌មានយើង ក៏បានសាកសួរព័ត៌មាន ខ្លះៗ ពីបងប្អូនដែលជាកម្មករ មកស៊ីឈ្នួល រែងយករ៉ែមាសឲ្យថៅកែពេលនោះ បងប្អូនកម្មករបានប្រាប់មកដល់អ្នកសារព័ត៌មានយើងថា ខ្ញុំអត់ដឹងអីទេ ពួកខ្ញុំគ្រាន់តែមកស៊ីឈ្នួលឲ្យគេតែប៉ុណ្ណោះ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអ្នកសារព័ត៌មានយើង ក៍បានសាកសួរព័ត៌មានទៅលោក ហេងម៉នី អភិបាលនៃគណៈអភិបាលស្រុកអូយ៉ាដាវ ពាក់ព័ន្ធទៅនឹងការដាក់ម៉ាស៊ីនបូមយក រ៉ែមាសមួយកន្លែងខាងលើនេះ ពេលនោះលោកអភិបាលបានឆ្លើយតប មកអ្នកសារព័ត៌មានយើងវិញថា«
អត់ទាន់ដឹងទេ សូមបងជួយផ្ញើ រូបភាពទីតាំងនិយាមការអោយខ្ញុំផង ខ្ញុំអោយកម្លាំងចុះបង្ក្រាប សូមអរគុណ»

ប្រជាពលរដ្ឋបងប្អូនជនជាតិដើមភាគតិចដែលកំពុងប្រកបមុខរបរែងយករ៉ែមាសដោយដៃតាមរបៀបធម្មជាតិ គ្រាន់បានប្រាក់កម្រៃចំណូលតិចតួច បំពេញបន្ថែម ប្រចាំថ្ងៃ ក្នុងគ្រួសារ សុំសំណូមពរ ទៅអាជ្ញាធរ ពាក់ព័ន្ធ សមត្ថកិច្ច ជំនាញ ជាពិសេសលោកអភិបាលស្រុកអូយ៉ាដាវ មេត្តាកុំឲ្យមានករណី យកម៉ាស៊ីនទៅដាក់បូមយករ៉ែមាស ដូចករណីខាងលើនេះអី ។​
ពួកគាត់បានបន្ថែមទៀតថា សូមទុករ៉ែមាស ដែលនៅសេសសល់ តិចតួចនេះ ឲ្យពួកគាត់ គ្រាន់បាន
ដោះស្រាយ ជីវភាពគ្រួសារ ប្រចាំថ្ងៃផង៕សូមអរគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!