ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ!

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។

ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ និងស្ដារដើមឈើឡើងវិញ ប្រជាពលរដ្ឋ១នាក់ ត្រូវដាំដើមឈើ១ដើម ជារៀងរាល់ឆ្នាំ មិនថានៅទីកន្លែងណា ឬក្នុងបរិវេណណា ជារួមទាំងនៅសាលារៀន វត្តអារាម ទីប្រជុំជន ក៏ដូចជាកន្លែងធ្វើការជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីនៅថ្ងៃនេះ គ្រាន់តែជានិម្មិតរូបមួយប៉ុណ្ណោះ ពោលគឺដើម្បីពិភពលោកកាន់តែបង្កើននូវគម្របបៃតងឡើងវិញនោះ ទាមទារជាចាំបាច់ ការចូលរួមពីពលរដ្ឋម្នាក់ៗ និងនៅគ្រប់បណ្ដាប្រទេស លើពិភពលោក ដែលក្នុងនោះ ក៏រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងដូចគ្នាដែរ។

ពីវេទិកានេះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរឃុំ ស្រុករៀបចំផែនការឱ្យបានច្បាស់លាស់នូវតម្រូវការនៃប្រភេទដំណាំ ឬប្រភេទដើមឈើដែលជាតម្រូវការចាំបាច់ ដោយបញ្ជូនទៅរដ្ឋបាលថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបូកសរុបជាកញ្ចប់នៃបញ្ហា និងធ្វើការស្នើសុំទៅថ្នាក់ជាតិពិនិត្យមើលពីស្ថានភាពជាក់ស្ដែងពីបញ្ហានៃតំបន់នីមួយៗ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការបញ្ហាបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តម ក៏បានណែនាំឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ទៅលើបញ្ហាធនធានធម្មជាតិនេះ ព្រមទាំងចូលរួមថែរក្សា និងសម្រេចឱ្យបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម និងបរិស្ថាន ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមរបាយការណ៍ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទ ចំនួន១៥.៩៤៥ដើម ក្នុងនោះមាន ដើមក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែជាដើម ព្រមទាំងបានចែកចាយកូនឈើនៅតាមបណ្ដាវត្តអារាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋដាំក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ថ្នាក់ដឹកនាំ សរុប២.២០៣ដើម។

បើតាមលោកប្រធានមន្ទីរ ការប្រារព្ធទិវាដាំដើមឈើនេះ ជាការបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសុខភាពភពផែនដី និងសុខុមាលភាពនៃមនុស្សជំនាន់ក្រោយ ពីព្រោះដើមឈើមិនមែនគ្រាន់តែជាផ្នែកនៃទេសភាពប៉ុណ្ណោះទេ ពួកវាជាសួត នៃផែនដីរបស់មនុស្សជាតិ ដែលបានផ្តល់អុកស៊ីសែន និងបន្សុទ្ធខ្យល់សម្រាប់មនុស្ស និងសត្វ ហើយលើសពីនេះ ផលនៃដើមឈើ ទាំងមានផ្លែ និងអត់ផ្លែ សុទ្ធតែមានអត្ថប្រយោជន៍ និងសារសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងតទៅអនាគត។

សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រៃវែង បានសហការជាមួយសហគមន៍ទួលព័ន្ធតាឡី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រែវែង ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំទីតាំងដើម្បីប្រារព្ធដាំដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ២.០០០ដើម និងកូនឈើចម្រុះគ្រប់ប្រភេទ១.៥០០ដើម សម្រាប់ដាំជួសបន្ត និងប្រគេនព្រះសង្ឃ លោកគ្រូ អ្នកគ្រូសស បងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារាម សាលារៀន និងលំនៅឋាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!