ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

បែកធ្លាយរឿង មន្ត្រីកងរាជ អាវុធហត្ថ ខេត្តម្នាក់បាញ់បោះដោយសេរី និងរួចផុតពីសំណាញ់ច្បាប់ទៀត..!

បែកធ្លាយរឿង មន្ត្រីកងរាជ អាវុធហត្ថ ខេត្តម្នាក់បាញ់បោះដោយសេរី និងរួចផុតពីសំណាញ់ច្បាប់ទៀត..!

ខេត្តរតនគិរី៖ប្រជារាស្រ្ត ទីទាល់ក្រ រស់នៅក្នុងខ្ទមបាក់បែកធ្លុះធ្លាយម្នាក់ ឆ្ងល់ថា តើច្បាប់ស្រុកខ្មែរ បង្កើតឡើងមកសម្រាប់តែឱ្យពួកគាត់ គោរពមែនដែរឬទេ? ..
ចុះមន្ត្រីរាជការ អ្នកឧកញ៉ា លោកឧកញ៉ា អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តើតម្រូវឲ្យពួកគាត់គោរពដូចពួកយើងខ្ញុំដែរ អត់? ..

សំណួរនេះផ្ដើមចេញពីរឿងរ៉ាវរបស់បុគ្គលម្នាក់ឈ្មោះ ហាក់ ឈុនហេង ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ មានតួនាទី ជាមន្ត្រីបម្រើការងារនៅកងរាជអាវុធហត្ថខេត្តរតនគីរី មានទីលំនៅបច្ចុប្បន្ន នៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។

រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីយប់រំលងអាធ្រាតម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិការឆ្នាំ២០២៤នៅត្រង់ចំណុច ក្លឹបកំសាន្តហាងពេជ្របៀរ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា:
កាលពីវេលាខាងលើមានករណីផ្ទុះអាវុធ ដោយឈ្មោះ ហាក់ ឈុនហេង បានប្រើប្រាស់អាវុធខ្លីចំនួនមួយដើម បាញ់ឡើងទៅលើចំនួនមួយគ្រាប់ ទុកជាការកំសាន្ត បន្ធូរអារម្មណ៍ ។ តាមការលើកឡើងរបស់មហាជន ដែលធ្លាប់បានស្គាល់លោក ហាក់ ឈុនហេង បានឱ្យដឹងទៀតថា: នេះមិនមែនជាលើកទីមួយនោះទេ ដែលឈ្មោះ ហាក់ ឈុនហេង ប្រើប្រាស់អាវុធខ្លី បាញ់បោះអាណាធិបតេយ្យ ដោយសេរីរបៀបនេះនោះ និយាយរួម ឱ្យតែឈ្មោះហាក់ ឈុនហេង មិនសប្បាយចិត្ត តែងតែយកកាំភ្លើងមកបាញ់លេង ដើម្បីបន្ធូរអារម្មណ៍។

ការបាញ់បោះលើកនេះ មិនដឹងជា ឈ្មោះ ហាក់ ឈុនហេង បាញ់ប៉ះចំពែ ឬចំព្រាយបិសាច ក្បាល៨ ឬក៏ ដល់ថ្ងៃ ត្រូវយីអ៑ុនដាក់ អារក្សកាច់ក៏មិនដឹងនោះទេ បានជាខាង តំណាងអយ្យការ ខេត្តរតនគិរី
ធ្វើការចោទប្រកាន់ ពីបទប្រើប្រាស់អាវុធ( កាំភ្លើងខ្លី ) ដោយគ្មានការអនុញ្ញាតិ
យោងតាមមាត្រា ២០ នៃច្បាប់ស្ដីពីគ្រប់គ្រងអាវុធជាតិផ្ទុះ។

កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២៥ អង្គភាពយើងខ្ញុំបានទំនាក់ទំនងសួរទៅលោក ហាក់ ឈុនហេង តាមរយៈលេខទូរសព្ទ:0716589696 ជាច្រើនដង ប៉ុន្តែលេខទូរសព្ទរបស់លោក ហាក់ ឈុនហេង មិនអាច ខលចូល ដើម្បីធ្វើការទំនាក់ទំនង សួរព័ត៌មានបាននោះទេ។

ក្រោយពីសំណុំរឿងនេះបានស៊ើបសួរចប់សព្វគ្រប់ រួចបញ្ជូនទៅជំនុំជម្រះ
ដោយចៅក្រមបានបើកសវនាការនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០២៥ និងបានធ្វើការប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២៥ ដោយសម្រេចអំពីការផ្តន្ទាទោសកំណត់មានដូចជា:

ដាក់ពន្ធនាគារចំនួនពីរឆ្នាំ និងទោសវិន័យជាប្រាក់ចំនួន ២ លានរៀល។
បង្គាប់ឲ្យចាប់ខ្លួន យកមកឃុំដាក់នៅពន្ធនាគារខេត្តរតនគិរី តាមរយៈសាលក្រមលេខ ៧០ ង ចុះថ្ងៃទី ២៤ខែមិថុនា ឆ្នាំ ​២០២៥ របស់សាលាដំបូងខេត្តរតនគិរី។

ប៉ុន្តែអ្វីដែលមហាជនហួសចិត្ត ក្រវីក្បាលនិយាយមិនចេញនោះ ក្រោយមានការចោទប្រកាន់តាមផ្លូវច្បាប់តុលាការហើយ បុគ្គលឈ្មោះ ហាក់
ឈុនហេង ម្នាក់នេះ មិនគោរពនិតិវិធីតុលាការ គឺមិនបានចូលតាមដីការកោះ គ្រប់ដំណាក់កាល ដោយមិនខ្លាចញញើតនិងច្បាប់សោះឡើយ មិនតែប៉ុណ្ណោះបុគ្គលខាងលើនេះ បានដើរហើរ ដោយសេរីថែមទៀតផង។

បើយោងតាមសាលក្រមសម្រេច គឺបានផ្ដន្ទាទោស ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងចាប់ខ្លួនថែមទៀតផង ប៉ុន្តែគ្មានការចាប់ខ្លួនមកអនុវត្តច្បាប់ ពីមន្ត្រីមានសមត្ថកិច្ច ឬមិនមានការចាប់តែម្ដង ទើបបុគ្គលម្នាក់នេះដើរហើរបានដោយសេរីយ៉ាងដូច្នេះ..?​។​

កាលពីថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២៥ ឃើញថា បុគ្គលឈ្មោះហាក់ ឈុនហេងនេះ បានធ្វើការប្ដឹងសាលក្រម សម្រេចខាងលើ ទៅសាលាឧទ្ធរណ៍តំបន់ ផងដែរ

យោងតាមច្បាប់ បើទោះបីមានការប្ដឹងឧទ្ធរណ៍ ក៏ដោយក៏សាលក្រមដែលមានខ្លឹមសារចេញដោយដីកាចាប់ខ្លួននៅតែមានអនុភាពឱ្យកម្លាំងមានសមត្ថកិច្ច ចាប់ជននេះមកដាក់ពន្ធនាគារនៅដដែល លុះត្រាតែសាលាឧទ្ធរណ៍សម្រេចបញ្ឈប់ចាប់ខ្លួន ទើបសាលក្រមខេត្តរតនគិរីចប់អនុភាពចាប់ខ្លួន។

បើឈរលើគោលការណ៍នៃនីតិវិធីព្រហ្មទណ្ឌ មិនមែនមានន័យថា ប្ដឹងសាលក្រមខេត្តរតនគិរី ទៅឧទ្ធរណ៍ហើយផ្អាកការចាប់ខ្លួននោះទេ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោក
កែវ វិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគីរីកាលពីថ្ងៃទី ២១ ខែតុលាឆ្នាំ២០២៥
អ្នកសារព័ត៌មានយើង បានធ្វើបទសម្ភាសន៍សាកសួរ ព័ត៌មានពីលោក
ទី ១.  តើ ស្ថាប័ន ឬសមត្ថកិច្ចណាខ្លះ ដែលមានសមត្ថកិច្ច ក្នុងការអនុវត្ត
និង ក្នុងការផ្សព្វផ្សាយ ចាប់ជនល្មើសនេះ ?..

ទី ២. តើតុលាការបានប្រគល់ ដីកាចាប់ ឬសាលក្រមចាប់ខ្លួន ខាងលើនោះ ឱ្យទៅស្ថាប័ន អនុវត្តហើយឬនៅ ?..

លោកបានឆ្លើយតប ដោយសរសេរអក្សរ សារ តាមប្រព័ន្ធតេឡេក្រាម មកកាន់អង្គភាពយើងវិញថា:

សមត្ថកិច្ចដែលអនុវត្ត ដីកាបង្គាប់ ឱ្យចាប់ខ្លួនមាន មន្ត្រីនគបាលយុត្តិធម៌ ប៉ូលីស និងកងរាជអាវុធហត្ថ ជាកងកម្លាំងប្រដាប់អាវុធ

ទាក់ទងទៅនឹងដីការ បង្គាប់ ឲ្យចាប់ខ្លួន គឺតុលាការបានបញ្ជូន ទៅដល់សមត្ថកិច្ច អនុវត្តច្បាប់រួចហើយ។
សូមអរគុណ។

បើដូច្នោះមែន សរុបសេចក្តីមក ការអនុវត្តច្បាប់នៅមានភាពធូររលុង ធ្វើបានតែប្រជារាស្ត្រទីទាល់ក្រ កសិករតូចតាច ដោយឡែកចំពោះមន្ត្រីរាជការ អ្នកមានយសស័ក ឬអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភ  ដូចជាពិបាកក្នុងការអនុវត្តច្បាប់ ទោះបីជាមានកំហុស ក៏ដោយ ដូចជាករណីបុគ្គលឈ្មោះ ហាក់ ឈុនហេង ម្នាក់នេះជាដើម សូម្បីមានសាលក្រមតុលាការផ្ដន្ទាទោស ក៏ដោយ ក៏នៅតែមិនអាចជាប់ឃុំបានដែរ។​

ទង្វើអនុវត្តច្បាប់ ទាំងអស់នេះ តើឲ្យប្រជាពលរដ្ឋជឿជាក់ទៅលើតុលាការ ឬស្ថាប័នអាជ្ញាធរ មានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ បានដែរ ឬយ៉ាងណា?..។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់សូមអគុណ ៕ ប្រភពពីខេត្តរតនគិរី

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!