ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

រដូវទឹកឡើងនេះឃើញថា មានអង្គភាពសារព័ត៌មាន និងបណ្តាញសង្គមជាច្រើនបានចុះផ្សាយអំពីបទល្មើសនេសាទក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ..! (វគ្គ១)

រដូវទឹកឡើងនេះឃើញថា មានអង្គភាពសារព័ត៌មាន និងបណ្តាញសង្គមជាច្រើនបានចុះផ្សាយអំពីបទល្មើសនេសាទក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ..! (វគ្គ១)

អង្គភាពសារព័ត៌មាន និងបណ្តាញសង្គមបានធ្វើការចុះផ្សាយដូចនេះថា៖បទល្មើសនេសាទខុសច្បាប់កំពុងតែរីកដុះដូចផ្សិតស្ថិតក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ មិនមានការបង្ក្រាប់ឡើយ ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់ជាអ្នករត់ការកាងបទល្មើស! ករណីបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោក
មន្ត្រីប៉េអឹម(PM)ម្នាក់ជាអ្នកសម្របសម្រួលរត់ការ ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជនជាតិវៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវរូបនេះ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនជំនាន់ក្តី ក៏មិនហ៊ានធ្វើលោកមន្ត្រីនោះបានឡើយ និងយកបទល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថម្នាក់នេះដដែរ។

ស្របពេលនេះដែរក៏មានប្រជានេសាទខ្នាតតូចតាចសម្រាប់គ្រួសារ បានផ្តល់ដំណឹងស្រដៀង នឹងអត្ថបទព័ត៌មានរបស់អង្គភាពផ្សេងៗធ្វើកាចុះផ្សាយនេះដែរថា ពួកគាត់ជាអ្នកនេសាទគ្រួសារពិបាកក្នុងការនេសាទណាស់ ព្រោះមានមន្ត្រីប៉េអឹម(PM)ម្នាក់មានការសម្របសម្រួលអោយបទល្មើសធំដាក់ព្រួល (ឡុក)រាប់រយម៉ែត្រក្នុងមួយខ្សែៗរបស់ជនជាតិវៀតណាម។

បងប្អូនប្រជានេសាទតូចតាច និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរី
ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ បានស្នើសុំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្ត តាកែវ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ សូមមេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាមលួចចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលជាកក្តាល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ បើនៅបណ្ដែតបណ្ដោយទៀត និងធ្វើអោយបាត់បង់អស់នៅជីវៈចម្រុះនៃមច្ឆាជាតិអស់ជាក់ជាមិនខាន។

ជាពិសេសប្រជាពលរដ្ឋគោរពស្នើសុំដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យស៊ើបអង្កេតស្រាវជ្រាវ និងទប់ស្កាត់ បទល្មើសនេសាទ ដែលបានរៀបរាប់ខាងលើ មិនគួរមន្ត្រីក្នុងមូលដ្ឋានបណ្តែតបណ្តោយ អោយជនអន្តោប្រវេសន៍ ជនជាតិវៀតណាម មកទន្ទានលូចចូលមកនេសាទខុសច្បាប់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយេីងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពសង្គម ផ្សាយចេញនូវ កាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានដឹង នឹងពីសុខទុក្ខរបស់ប្រពលរដ្ឋឱ្យថ្នាក់ដឹកនាំលោកបានជ្រាបតែប៉ុណ្ណោះ ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ពុំបានមូលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ មន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះឡើយ។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការបកស្រាយបំភ្លឺ ពីមន្ត្រី ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា គឺឲ្យមានភាពសុក្រឹត្យនិងយុត្តិធម៌ សូមអរគុណ! ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!