ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ផ្សារទំនើបបឹងត្របែកផ្លាហ្សា ជាន់លើជាកន្លែងសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត បើកខ្វល់ពីការរំខាន់របស់អាជ្ញាធរ នឹងសមត្ថកិច្ចក្នុងមូលដ្ឋាន

ផ្សារទំនើបបឹងត្របែកផ្លាហ្សា ជាន់លើជាកន្លែងសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត បើកខ្វល់ពីការរំខាន់របស់អាជ្ញាធរ នឹងសមត្ថកិច្ចក្នុងមូលដ្ឋាន

ភ្នំពេញ÷តាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌចំការមន បានអោយដឹងថា៖ផ្សារទំនើបបឹងត្របែកផ្លាហ្សានៅជាន់ខាងលើមានបើក ល្បែងខុសច្បាប់គ្រប់ប្រភេទ និងមានទាំងខារ៉ាអូខេ  ក្លឹបកំសាន្ត ថែមទៀតផង បើកយ៉ាងសុខសាន្ត មិនខ្លាចមានការំខានពីអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋានអ្វីនោះឡើយ។​

មហាជននិងប្រជាពលរដ្ឋរស់នៅក្នុង រាជធានីភ្នំពេញ បាននិយាយ ខ្សឹមខ្សៀវគ្នាតាម តុកាហ្វេ បានចោទសួរគ្នាថា តើភាពអសន្តិសុខសង្គម​បែបនេះ គឺអាជ្ញាធរ និងសមត្ថកិច្ច ឬក៏មន្ត្រីជំនាញណាខ្លះដែលមានកាតព្វកិច្ច ក្នុងការបង្ក្រាបបទល្មើសទាំងអស់នេះ ។ដឹងហើយថា ល្បែងសុីសងខុសច្បាប់ ក្លឹបកំសាន្ត និងខារ៉ាអូខេ អាចបង្កប់ ទៅ ដោយការជួញដូរផ្លូវភេទ ឬជាកន្លែងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក៏ថាបាន នេះជាលើឡើងរបស់ពលរដ្ឋតាមតុកាហ្វេ។​

ទោះបីយ៉ាងណាប្រជាពលរដ្ឋរស់នៅតំបន់នោះស្នើសុំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ឯក ហួរ ម៉េង​ហួន អធិការនគរបាល ខណ្ឌចំការមន មេត្តា​ចុះ អន្តរាគមន៍ ទៅលើទីតាំងខាងលើនេះផងទាន ដើម្បីស្រមតាមគោនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព មានលក្ខណៈសម្បត្តិ៧យ៉ាងផងទាន និងជៀសវាង  មតិមួយចំនួនចោទថា
កន្ទេលធំ ប្រឡំដេក ទើបបានជា បណ្ដែត បណ្ដាលឱ្យនៅក្នុងមូលដ្ឋានខណ្ឌចំការមន មានភាពអសន្តិសុខបែបនេះ។

ជាពិសេសប្រជាពលរដ្ឋ ក៏បានគោរពស្នើសុំយ៉ាងទទូចទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាគណៈបញ្ជាការឯកភាព នឹងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នឹង ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់កម្លាំងជំនាញចុះស៊ើបអង្កេត​ស្រាវជ្រាវ និងបង្ក្រាប ទីតាំងសំបុកល្បែងដុះស្លែដ៏ធំសម្បើមមហិមា មួយកន្លែង​នៅផ្សារទំនើប បឹងត្របែកផ្លាហ្សា ជាន់ខាងលើដោយក្តីអនុគ្រោះផងទាន។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត.ក្រុង.រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​ គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ កាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានដឹង នឹងពីសុខទុក្ខរបស់ប្រពលរដ្ឋឱ្យថ្នាក់ដឹកនាំលោកបានជ្រាបតែប៉ុណ្ណោះ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ មន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះឡើយ។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការបកស្រាយបំភ្លឺ ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពាន់រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌ សូមអរគុណ ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!