ទាន់ហេតុការណ៍
ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម=>មន្ទីរសាធារណការខេត្តព្រះវិហារ ជូនដំណឹងពីដែនសមត្ថកិច្ចគ្រប់គ្រងកំណាត់ផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៩៥=>អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល
0

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យស្ថាប័នជំនាញពាក់ព័ន្ធ បន្តរកទីផ្សារជូនប្រជាកសិករ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើរក៏ដោយ

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យស្ថាប័នជំនាញពាក់ព័ន្ធ បន្តរកទីផ្សារជូនប្រជាកសិករ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើរក៏ដោយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន៖ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំងឡសម្ងួត និងឃ្លាំងស្តុកដែលទទួលទិញកសិផលពីប្រជាកសិករ នៅស្រុកសាលាក្រៅ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឱ្យទីផ្សារកសិផលរបស់ប្រជាកសិករកាន់តែមានភាពល្អប្រសើរឡើងធ្វើឱ្យឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងថា ដូច្នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុង ការរកទីផ្សារកសិផល ជូនប្រជាពលរដ្ឋបើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយជាពិសេសត្រូវខិតខំរកដៃគូវិនិយោគ លើផ្នែកកសិកម្មព្រមទាំងលើកកម្ពស់ទីផ្សារ កសិផលឱ្យកាន់តែសម្បូរបែបដែលនេះជាឱកាសមួយ អាចជួយឱ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោម ជាតិត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម, ការពង្រឹងគុណភាព, សុវត្ថិភាព ផលិតផលការកែច្នៃ និងការវេចខ្ចប់ជាដើម ដែលឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេសជាពិសេសត្រូវរៀបចំចងក្រង ផលិតផលក្នុងស្រុក ដែលមានសក្ដានុពល ក្នុងមូលដ្ឋានរបស់ខ្លួនដោយបញ្ចូលជាផលិតផល ភូមិមួយ ផលិតផលមួយ ស្របតាមគោលនយោបាយ ជាតិ ស្ដីពីការជំរុញចលនាភូមិមួយ ផលិតផលមួយសម្រាប់ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របពេលបងប្អូនពលករនៅប្រទេសថៃ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញដោយសារសង្គ្រាមឈ្លានពានដែលមានតម្រូវការការងារក្នុងស្រុកច្រើន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើដល់ស្ថាប័ន ជំនាញពាក់ព័ន្ធត្រូវបន្តខិតខំរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងបញ្ហា ផលប៉ះពាល់បរិស្ថាន តាមសៃឡូ និងទីលានហាលកសិផលដូចជា៖ ជះក្លិន មិនល្អ និង បង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរ បឹងបួរ បង្កជាផលប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជាពិសេសត្រូវ ពិនិត្យមើលជញ្ជីងថ្លឹងកសិផល តាមទីតាំងទិញ-លក់ កសិផលឱ្យមានភាពសុក្រឹត ត្រឹមត្រូវ និង អនុវត្តតាមផ្លូវច្បាប់ជាធរមានជៀសវាងការកេងចំណេញ ដោយ ប្រការណាមួយ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ។

បើតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្ត៖ ក្នុងខេត្តប៉ៃលិន បច្ចុប្បន្នមាន អាជីវកម្ម ឡសម្ងួត និងឃ្លាំងស្តុក (ទិញ-លក់ កសិផល ) មានចំនួន ៤៣កន្លែង ក្នុងនោះឡសម្ងួតស្វ័យប្រវត្តចំនួន ១៦កន្លែង, ឡសម្ងួតបុរាណ ចំនួន ២៧កន្លែង និងឃ្លាំងស្តុកចំនួន ៣៤កន្លែង ដោយនៅឆ្នាំ២០២៥នេះ ទទួលទិញកសិផលពីប្រជាកសិករ រួមមានពោតក្រហមគ្រាប់ ចំនួន ១៥,៩៧០តោន, ដំឡូងមីស្រស់មានចំនួន ៤៦៦,៧៤០តោន, ដំឡូងមីស្ងួតមានចំនួន ២១០,០៣៣តោន ហើយបានធ្វើកិច្ចចុះកុងត្រាជាក្រុមហ៊ុន ស៊ីភីសាខាខេត្តប៉ៃលិន គឺពោតក្រហមគ្រាប់មានចំនួន ២២៨,០០០តោន និងដំឡូងមីស្ងួតមានចំនួន ២៦២,០០០តោន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!