ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

លោកបណ្ឌិត ទូច វណ្ណៈ ៖ រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត បន្ទាប់ពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ត្រូវបានបញ្ចប់

លោកបណ្ឌិត ទូច វណ្ណៈ ៖ រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត បន្ទាប់ពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ត្រូវបានបញ្ចប់

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត ទូច វណ្ណៈ (Touch Vannak) បានបង្ហោះសារតាមរយៈផេកផ្លូវការរបស់ខ្លួន ដោយដាក់ចំណងជើងថា “រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត បន្ទាប់ពីជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ត្រូវបានបញ្ចប់”។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត ទូច វណ្ណៈ ៖
ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកម្ពុជារបស់យើង មានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យវែងឆ្ងាយ ក្នុងការដឹកនាំ និងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារប្រជាជន ប្រឈមនឹងការឈ្លានពានរបស់បរទេស។

ជាងនេះទៅទៀត ខ្ញុំក៏សូមគោរពនិងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់វីរយុទ្ធជន ឈរជើងនៅសមរភូមិជួរមុខទាំងអស់ ដែលបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ធ្វើពលិកម្មដើម្បីជាតិ មាតុភូមិ ជាទីស្រឡាញ់នៃយើង។

ខ្ញុំ និងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់ ពិសេសចំពោះអ្នកដែលបានពលីជីវិតនៅក្នុងសមរភូមិ។

ដើម្បីជាការរំលឹកដល់វីរយុទ្ធជនស្នេហាជាតិទាំងអស់នោះ ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំសូមគោរពស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជួយកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធ មានតម្កល់រូបថតភ្ជាប់ដោយជីវប្រវត្តិសង្ខេបរបស់វីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅទីតាំងណាមួយ ដើម្បីទុកជានិមិត្តរូបនៃវីរភាពដ៏អង់អាចក្លាហានរបស់ពួកគាត់ និងដើម្បីឱ្យប្រជាពលរដ្ឋ បានគោរពដឹងគុណនិងចងចាំនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់នោះ បន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ត្រូវបានបញ្ចប់ជាស្ថាពរ។

ជាមួយគ្នានេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពវីរកងទ័ព និងនគរបាល ដែលបានពលីជីវិតក្នុងជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងនគរបាលទាំងនោះ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!