ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី ខេត្តឆ្នាំ ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំ គម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៦

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី ខេត្តឆ្នាំ ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំ គម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៦ ដោយបានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងសិក្ខាកាមដែលជាមន្ត្រីមូលដ្ឋានទទួលបន្ទុកការងារហិរញ្ញវត្ថុចូលរួមប្រមាណជិត ២០០នាក់។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ ដោយអនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសារាចរស្តីពីប្រតិទិនសម្រាប់ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦, រាជរដ្ឋាភិបាលបានដាក់ចេញនូវ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម, សារាចរស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៦ និងផ្អែកលើក្របខ័ណ្ឌ និងសារាចររាជរដ្ឋាភិបាលខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដាក់ចេញ សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្តឆ្នាំ ២០២៦-២០២៨ និងនីតិវិធី បច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦ ដែលនឹងផ្តល់គោលការណ៍គន្លឹះ និងបច្ចេកទេសថ្មីៗ សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ និងកំណត់នូវក្របខ័ណ្ឌ និងវិធានដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល ការកំណត់អាទិភាព ចំណាយ និងអាទិភាពគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបន្តទៀតថា៖ ឈរលើមូលដ្ឋានសមិទ្ធផលការងារកន្លងមក និងសក្តានុពលថ្មីៗរបស់ខេត្ត និងដោយ មានការគាំទ្រពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក ណ្តាល រដ្ឋបាលខេត្តបានដាក់ចេញ នូវទស្សនវិស័យ របស់ ឯកឧត្តម អភិបាលខេត្ត គឺ ការប្រែក្លាយខេត្តកណ្តាលជា “ខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក (ភ ស្តុភារកម្ម) ស្បៀង និងលំនៅឋាន” ព្រមទាំងដាក់ចេញវិធានការចាំបាច់ទាំងឡាយ សម្រាប់ អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងឆ្នាំ២០២៥ និងក្នុងរយៈពេល មធ្យមទៅមុខ ដើម្បីបន្តដំណើរចូលរួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុសាធារ ណៈកម្ពុជា ឱ្យឈានដល់កម្រិតស្តង់ដារ និងឧត្តមានុវត្តជាអន្តរជាតិ ក្នុងបរិការណ៍នៃសង្គម សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់បន្ថែមទៀតថា៖ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានបុរេសកម្មក្នុងការចេញ សេចក្តីសម្រេច ស្តីពី ការបង្កើត ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈខេត្តកណ្តាល ហៅកាត់ថា (ក.ហ.ស) ស្របតាម សារាចរលេខ ១៤ សរ របស់រាជរដ្ឋាភិបាល ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ “ការកសាងគណនេយ្យភាពសមិទ្ធ កម្ម” ក្នុងឆ្នាំ២០២៦ ខាងមុខនេះ និងដើម្បីឱ្យគោលដៅទាំងឡាយ ដែលបានដាក់ចេញក្នុងសារាចរណែនាំនេះ អាចអនុវត្តសម្រេចបានជោគជ័យ នោះរដ្ឋបាលខេត្តកណ្តាល ត្រូវខិតខំថែមទៀតប្រកប ដោយឆន្ទៈប្តូរផ្តាច់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកា ដោយខិតខំ គោរពឱ្យបានខ្ជាប់ខ្ជួន តាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និង បច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដោយកំណត់ដោយសារាចរ ណែនាំនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!