ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក ផ្តល់អំណោយមីជាតិចំនួន ១១៥កេស ដល់ក្រសួងព័ត៌មាន ដើម្បីចូលរួមសកម្មភាពគាំពារ ការងារមនុស្សធម៌ ពិសេសចែកជូនដល់កងទ័ពជួរមុខ និងប្រជាជនដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ,

(ភ្នំពេញ)៖ អំណោយមីជាតិចំនួន ១១៥កេស ត្រូវបាន លោក សៅ សារ៉ុន ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក បាននាំយកមកប្រគល់ជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ក្នុងកិច្ចការងារមនុស្សធម៍ជាពិេសសទុកសម្រាប់ ឯកឧត្តម រដ្ឋមន្រ្តី យកទៅចែកជូនដល់បងៗកងទ័ពជួរមុខ និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារ កូនចៅកងទ័ពដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែន មកកាន់ទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធានក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក ដែលបានឧបត្ថម្ភមីជាតិចំនួន ១១៥កេស មកក្រសួងព័ត៌មាន ទុកសម្រាប់យកទៅចែកជូនកងទ័ពជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ ដែលជាការបង្ហាញនូវទឹកចិត្តចូលរួមចំណែក ជាថាមពលជំរុញលើកទឹកចិត្កដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈរួចជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយកាន់តែខ្លាំងក្លាបំផុត។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន វី ហ្គូ អាប់ ឯ.កបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ កងទ័ពជួរមុខ និងប្រជាពលរដ្ឋ ជាពិសេសគឺក្នុងសកម្មភាពចូលរួមរួមចំណែកដ៏សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។

នៅក្នុងឱកាសនេះដែរ តំណាងក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក បានបង្ហាញនូវទឹកចិត្តរីករាយដែលបានចូលរួមក្នុងសកម្មភាពការងារមនុស្សធម៍ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត័មាន ពិសេសសម្រាប់អំណោយជា មីជាតិ ទាំងអស់នេះនឹងត្រូវយកទៅចែកជូនដល់បងៗកងកម្លាំងដែរឈរជើងនៅជួរមុខ ក្នុងខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!