ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋទាំងអស់ មានការឯកភាពជាតិ រួបរួមគ្នាជាខឿនការពារជាតិយ៉ាងរឹងមាំ ដោយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍នៅក្នុងឱកាសបា្រព្ធពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ និងសាងក្ដីសង្ឃឹមដល់យុវជន” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ នាថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយបានបន្ថែមថា កាលពីអតីតកាល ប្រទេសកម្ពុជាគឺជាចក្រភពដែលមានវិសាលភាពទឹកដីធំទូលាយ ប៉ុន្តែជាអកុសល ប្រទេសយើងបានចាប់ផ្តើមចុះអន់ខ្សោយចាប់ពីក្រោយសម័យអង្គរ ដោយសារការបែកបាក់ ខ្វះការឯកភាពជាតិ និងបានចុះខ្សោយរហូតលែងមានលទ្ធភាពក្នុងការគ្រប់គ្រងទឹកដីដោយខ្លួនឯងបាន ទើបបានជាយើងពឹងពាក់ប្រទេសបារាំងឱ្យធ្វើជាអាណាព្យាបាល។
នៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង បារាំងបានគូសផែនទី កំណត់វិសាលភាពទឹកដីកម្ពុជាមានទំហំ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ ហើយដែលផែនទីនេះ ត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ និងមានការទទួលស្គាល់ជាផ្លូវការ ហើយដែលកម្ពុជាបានប្រើប្រាស់មកទល់សព្វថ្ងៃ។

នៅក្នុងឆ្នាំ១៩០៤ បារាំងក៏បានចុះអនុសញ្ញាបារាំង-សៀម និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ កំណត់ព្រំដែនសីមារវាងប្រទសកម្ពុជា និងប្រទេសសៀម ដោយប្រើប្រាស់ផែនទីខ្នាត ១/២០០ ០០០ ដែលរួមមានទាំងតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។
នៅក្នុងឆ្នាំ ១៩៥៩ ប្រទេសកម្ពុជា ក៏ធ្លាប់មានជំលោះជាមួយប្រទេសថៃលើការគ្រប់គ្រងប្រាសាទព្រះវិហារ ហើយពេលនោះ “ព្រះបរមរតនកោដ្ឋ” ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ បានប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងត្រូវបានតុលាការ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ហើយថ្ងៃនេះ គឺជាខួប៦៣ឆ្នាំ ដែលតុលាការ ICJ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
នៅអំឡុងឆ្នាំ១៩៦០-១៩៦២ ជំនាន់នាយករដ្ឋមន្រ្តីថៃ និងជាមេទ័ពថៃ ឈ្មោះ សារិត ថាណារ៉ាត់ បានគូសផែនទីជាឯកត្តោភាគីកំណត់ព្រំដែនកម្ពុជា-ថៃ លើផែនទីខ្នាត ១/៥០០ ០០០។

នៅក្នុងឆ្នាំ២០០០ កម្ពុជា និងថៃ ក៏បានចុះអនុស្សារណៈយោគយល់ (MoU) ស្ដីពីការសហការពាក់ព័ន្ធនឹងតំបន់ជុំវិញប្រាសាទព្រះវិហារ” ប៉ុន្តែក្រោយមក ភាគីថៃបានរំលោភបំពានមិនទទួលស្គាល់ការចុះអនុស្សារណៈនោះ និងនៅឆ្នាំ២០០៨ កម្ពុជា-ថៃ ក៏មានបញ្ហាបូរណភាពទឹកដីម្តងទៀត លើបញ្ហាដីជុំវិញប្រាសាទព្រះវិហារ  និងឈានដល់ការប៉ះទង្គិចអាវុធរវាងកងទ័ពប្រទេសទាំងពីរ ហើយពេលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ បានយកបញ្ហានេះទៅកាន់តុលាការICJ ដើម្បីធ្វើការបកស្រាយសាលក្រមតុលាការICJ ឆ្នាំ១៩៦២។ នៅក្នុងឆ្នាំ២០១៣ តុលាការICJ បានបកស្រាយលើសាលក្រមឆ្នាំ១៩៦២ ដែលបានបញ្ជាក់ថា កម្ពុជា មានអំណាច និងអធិបតេយ្យលើ ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ។

ស្ថានភាពនៅព្រំដែនកម្ពុជាថៃ នាពេលបច្ចុប្បន្ន បន្ទាប់ពីការប៉ះទង្គិចរវាងកងទ័ពប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតកងទ័ពរបស់យើងមួយរូបនៅពេលនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងច្បាស់លាស់ ក្នុងការពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ដោយកម្ពុជានឹងយកបញ្ហានៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយតាមផ្លូវច្បាប់នៅតុលាការICJ។

ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមជាច្រើនមកហើយកាលពីអតីតកាល ដូច្នេះរាជរដ្ឋាភិបាលមិនចង់ឱ្យប្រជាជនរងទុក្ខវេទនាពីផលវិបាកនៃសង្គ្រាមបន្តទៀតឡើយ ប៉ុន្តែក្នុងករណីមានការឈ្លានពានបូរណភាពទឹកដី រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា មិនអនុញ្ញាតឱ្យមានឈ្លានពានយកទឹកដីរបស់យើងសូម្បីមួយមីល្លីម៉ែត្រ។

ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីដើរដង្ហែក្បួន ដើម្បីបង្ហាញពីការរួបរួម ឯកភាពជាតិតែមួយ ខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំ ផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាវិវាទព្រំដែនជាមួយថៃ និងផ្តល់ការគាំទ្រជាស្មារតីដល់កងទ័ពជាតិដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន នៅជួរមុខក្នុងការការពារបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!