ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

អ្នកនាំពាក្យក្រសួងព័ត៌មាន បន្តក្រើនរម្លឹកដល់អ្នកសារព័ត៌មាន អ្នកព័ត៌មានអាជីព មិនមែនអាជីព និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមបង្កើនការទទួលខុសត្រូវក្នុងការចែកចាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកព័ត៌មានអាជីព មិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គម ឱ្យបង្កើនការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលប៉ះពាល់ដែលអាចកើតមានឡើង និងផលវិបាកក្នុងរយៈពេលវែងចេញពីការរាយការណ៍នោះ។

បញ្ហាព័ត៌មានក្លែងក្លាយ កំពុងកើតមានឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសនាប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំ៣ ជាប់ព្រំដែនខេត្តព្រះវិហារ។

ព្រមទាំងជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវឱ្យបង្កើនការសហការដើម្បីស្វែងរកការផ្តល់ព័ត៌មាន និងការបញ្ជាក់ពីប្រភពផ្លូវការត្រឹមត្រូវ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមុន និងមិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល។

ការបន្តអំពាវនាវបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាការបញ្ជៀបការយល់ដឹង ទៅដល់សិស្សានុសិស្ស និងរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។ ដែលសហការជាមួយក្រសួងព័ត៌មាន អាជ្ញាធររាជធានីភ្នំពេញ និងអង្គការសមាគមយុវជនសង្គមស៊ីវិល នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយ កំពុងរីករាលដាលយ៉ាងខ្លាំងនៅទូទាំងពិភពលោក ខណៈកម្ពុជាក៏កំពុងជួបបញ្ហានេះផងដែរ ដែលបញ្ហានេះហើយទើបក្រសួងព័ត៌មានបានធ្វើនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ រហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះ សូមអ្នកសារព័ត៌មានអាជីព មិនមែនអាជីព និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម យកព័ត៌មានដែលមានប្រភពផ្លូវការ សូមកុំផ្សព្វផ្សាយព័ត៌មានមិនពិតដែលមិនមានប្រភពច្បាស់លាស់យកទៅផ្សព្វផ្សាយបន្ត។

លោកបានបន្តថា ចំពោះការប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈការផ្ទៀងផ្ទាត់នូវរាល់ព័ត៌មាន និងប្រភពនៃព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែកចាយបន្តចៀសវាងដំណឹងនោះក្លែងក្លាយ និងបង្កការយល់ច្រឡំ ហើយធ្វើឱ្យមានការចលាចលក្នុងសង្គម ឬបង្កជាបញ្ហាដល់សុខសន្តិជាតិ។

ជាមួយនេះ អ្នកនាំពាក្យ ក៏បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន អាជ្ញាធរ ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងសិស្សានុសិស្ស ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រឆាំងនូវព័ត៌មានក្លែងក្លាយ ដោយធ្វើយ៉ាងណាកុំឱ្យព័ត៌មានមិនពិតទាំងអស់នោះ កើតឡើងនៅក្នុងប្រទេសកម្ពុជាទៀត។ បញ្ហានេះ ត្រូវបានលោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន កុំនាំគ្នាចែកចាយនូវព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ដែលនាំឱ្យបញ្ហាព្រំដែនកាន់តែមានកម្ដៅ រីករាលដាលកាន់តែធំ និងបញ្ឆេះកំហឹងរើសអើងជាតិសាសន៍។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា យោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល/ផ្សាយព័ត៌មាន ដែលមិនបង្កមហន្តរាយដល់សន្តិសុខជាតិ មហន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ចៀសវាងផ្សាយព័ត៌មានដែលមានគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។ ក្នុងន័យនេះការរាយការណ៍ស្តីពីបញ្ហាសន្តិសុខជាតិ ដោយសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មានលើបណ្តាញសង្គមក្តី ចាំបាច់ណាស់ត្រូវតែធ្វើឡើងដោយផ្អែកលើ និងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ និងត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដូច្នេះការរាយការណ៍លើប្រធានបទសន្តិសុខជាតិ ត្រូវឈរលើមូលដ្ឋាននៃភាពច្បាស់លាស់ ផ្តល់ព័ត៌មានមានភាពប្រកដប្រជា មានក្រមសីលធម៌ត្រឹមត្រូវ ហើយត្រូវព្យាយាមសហការស្វែងរកការបញ្ជាក់ និងផ្តល់ព័ត៌មានពីក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាភាពអាចជឿទុកចិត្តបានសម្រាប់សាធារណៈជន និងធានាថាមិនបង្កបញ្ហាដល់ប្រជាជន សង្គមជាតិ តែត្រូវចូលរួមបញ្ចៀសរាល់ហានិភ័យនានាដែលអាចបង្កឱ្យមានទំនាស់ទាំងផ្ទៃក្នុងប្រទេស ឬជាមួយប្រទេសដទៃដែលយើងត្រូវរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ចេញពីព្រឹត្តិការណ៍ថ្មីៗនេះ អ្នកសារព័ត៌មានគ្រប់រូបត្រូវដើរតួនាទីសំខាន់ខ្លាំងឡើងក្នុងការធានាថាការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនមិនបង្កឱ្យមានការភាន់ច្រឡំសាធារណៈ ដោយសារការផ្តល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬមិនបានស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធនោះ។ ដូច្នេះ ជានិច្ចជាកាល ត្រូវសហការស្វែងរកការផ្តល់ព័ត៌មាន ការឆ្លើយបញ្ជាក់ពីប្រភពផ្លូវការរបស់ក្រសួង ស្ថាប័ន ឬសមត្ថកិច្ចពាក់ព័ន្ធក្នុងវិស័យសន្តិសុខជាតិ និងប្រធានបទព្រំដែន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!