ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី បានចុះចាប់ បង្ក្រាបបទល្មើសឈើខុសច្បាប់ ១ទីតាំង…

ខេត្តរតនគិរី៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥និង៣០ នាទីល្ងាច កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី បានចុះចាប់ បង្ក្រាបបទល្មើសឈើខុសច្បាប់ ១ទីតាំង ដែលស្ថិតនៅភូមិ៤ សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុច ខាងក្រោយផ្សារតាយសេង។

ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចយើង បានចាប់ដកហូត ឈើប្រភេទសុក្រម និងឈើត្រសេក ប្រមាណជាង២០ ដុំ/សន្លឹក របស់មេឈ្មួញ ដុះស្លែម្នាក់ ឈ្មោះ ណានស៊ីថា ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ។

បើយោងតាមសេចក្តីរាយការណ៍
ពីប្រជាពលរដ្ឋ សុំលាក់អត្តសញ្ញាណ និងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឈ្មោះ ណាន ស៊ីថា ម្នាក់នេះគឺជាមេឈ្មួញ រកស៊ីបទល្មើសព្រៃឈើ ដុះស្លែ យូរឆ្នាំមកហើយ ថ្មីៗនេះ តាមប្រភពច្បាស់ការ បានឱ្យដឹងថា ឈ្មួញឈើឈ្មោះ ណាន ស៊ីថា បានប្រមូលទិញ ឈើខុសច្បាប់ ចេញពីចំណុច ភូមិចាអ៊ុង ស្រុកអូរជុំ និងភូមិតឺន ស្ថិតនៅក្នុងស្រុកកូនមុំ ដោយដឹកជញ្ជូន តាមគោយន្តកន្ត្រៃ ម៉ូតូ ឬ ម៉ូតូសណ្ដោងរុឺម៉ក យកមកស្តុកទុកតាមគោលដៅ ដែលគេបានរៀបចំទុក ជាមុន ដូចជាក់ស្ដែងក្នុងចំណុចគោលដៅខាងលើ នៅពេលយប់ លុះពេលព្រឹកឡើង មេឈ្មួញដុះស្លែ ឈ្មោះណាន សុីថា ម្នាក់នេះ រៀបចំដឹកជញ្ជូនចេញ ដោយ ម៉ូតូ រុឺម៉កដើម្បីយកទៅលក់ចែកចាយបន្ត។

អញ្ចឹងតើបានជាឈ្មួញឈើម្នាក់នេះខ្លាំងសម្បើម ដៃ អីយ៉ាងនេះ
សូម្បីតែនៅចំពោះសមត្ថកិច្ច នគរបាលដែលកំពុងតែអនុវត្តច្បាប់ ក៏មេឈ្មួញឈើ ម្នាក់នេះមិនព្រឺរោម ធ្វើចរិតក្រអឺតក្រទម មិនញញើត និងច្បាប់អ្វីទាល់តែសោះ។

លោកវរ:សេនីយ៍ទោ ស៊ូហុង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ឈើសន្លឹកទាំងអស់នេះ ជាប្រភេទឈើសុក្រម ត្រសេក មានមុខកាត់តូចធំចម្រុះ ត្រូវបានរិបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

‌ លោកបានបញ្ជាក់ទៀតថា ចំពោះម្ចាស់ឈើ ជាឈ្មួញដុះស្លែ ឈ្មោះណាន ស៊ីថា ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ចល័ត
ខាងលោក ពុំមានធ្វើការឃាត់ខ្លួនគេនោះទេ ដោយសារជាឆន្ទានុសិទ្ធិរបស់តុលាការ។

ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋ ដែលស្រឡាញ់ធនធានធម្មជាតិ សំណូមពរ ទៅកងកម្លាំងពាក់ព័ន្ធ ជំនាញរដ្ឋបាលព្រៃឈើខេត្ត ជាពិសេសឯកយ្យការ អមសាលាដំបូងខេត្តរតនគិរី មេត្តាចាត់វិធានការឲ្យបានតឹងរឹង និងដាក់ទោសទណ្ឌ ឱ្យបានធ្ងន់ធ្ងរចំពោះជនប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចបំផ្លាញធនធានធម្មជាតិទាំងអស់នេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!