ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

រដ្ឋមន្រ្តីក្រសួងបរិស្ថានចែករំលែកមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននៅចំពោះមុខបេក្ខជនជ័យលាភីអាហារូបករណ៍ Manaak New Zealand និងErasmus+

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា គន្លឹះនៃភាពជោគជ័យរបស់យើង គឺឈរលើ ៣ជំហានសំខាន់ៗ ក្នុងនោះជំហានទី១ ការសិក្សា និងវិភាគលើការងារដែលត្រូវអនុវត្ត បន្ទាប់មកទី២ គឺ ការសាកល្បងធ្វើជាមុនសិន ហើយបើការសាកល្បងជោគជ័យ នោះការអនុវត្តដាច់ខាតនឹងទទួលបានជ័យជម្នះជាក់ជាមិនខាន។ ឈរលើកត្តាទាំងនេះហើយ ទើបធ្វើឱ្យភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ពន្លកបៃតង» និងយុទ្ធនាការជាច្រើនទៀតរបស់ក្រសួងបរិស្ថានទទួលបាន ការគាំទ្រ ការប្តេជ្ញាចិត្ត ការចូលរួមសំអាត និងការចូលរួមដាំដើមឈើឡើងវិញពីប្រជាពលរដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ការកំណត់យុទ្ធសាស្រ្ត គឺជាដំណើរការនៃការដោះស្រាយ ដែលអាចបត់បែនបាន ដើម្បីប្រសិទ្ធភាពការងារវិស័យបរិស្ថាន និងជាកិត្តយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការផ្តល់ចំណេះដឹងសុខភាពបរិស្ថាន និងបន្តដឹកនាំឱ្យទៅជាយុទ្ធនាការ ដោយមានការគាំទ្រ និងប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនឹហការរួមគ្នាសំអាត នេះហើយគឺជាចលនាស្អាត ដែលនឹងឈានទៅទំលាប់ស្អាត ហើយទំលាប់ស្អាតនេះហើយ ដែលជាចីរភាពនៃការងាររបស់យើងប្រកបដោយភាពយូរអង្វែងតទៅគ្រប់ជំនាន់។

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ Manaak New Zealand និង Erasmus+នេះ នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!